កីឡាករពាក់លេខ២៧ ពីររូបធ្វើឲ្យកក្រើក វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL ឆ្នាំនេះ(មានវីឌីអូ)
Liverpool និង Tottenham បានដឹកដៃគ្នាឡើងវគ្គផ្ដាច់ព្រ័ត្រ Champions League ឆ្នាំ២០១៩ យ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅរដូវកាលដែលគ្មាននរណានឹកស្មានដល់។
កាលពីជើងទីមួយក្រុមមកពីអង់គ្លេសទាំងពីរសុទ្ធតែរងគ្រោះដោយសារបរាជ័យដែលធ្វើឲ្យក្ដីសង្ឃឹមសម្រាប់ជើងទីពីររបស់ពួកគេមានតិចមែនទែន។ Liverpool បានចាញ់ Barcelona រហូត៣ទល់នឹង០ ខណៈ Tottenham លេងចាញ់ Ajax ដែលទម្លាក់ Real Madrid និង Juventus ១-០ នៅទឹកដីខ្លួនឯង។
យ៉ាងណានៅជើងទីពីរពួកគេបានវាយបកយកឈ្នះវិញធ្វើឲ្យកក្រើកពិភពបាល់ទាត់ ដោយ Liverpool យកឈ្នះ Barcelona ៤-០ ហើយ Tottenham ទៅស៊ី Ajax ក្រៅផ្ទះនៅទឹកដីហូឡង់ដោយលទ្ធផល ៣-២។ កត់សម្គាល់ជ័យជម្នះរបស់ក្រុម Premier League ទាំងពីរសុទ្ធតែបានមកពីកីឡាករដែលពាក់អាវលេខ២៧ដូចគ្នា។
លេខ ២៧របស់ Liverpool គឺ Divork Origi បានស៊ុតគ្រាប់ទី១ឲ្យ Liverpool មានសង្ឃឹមវាយបក និងស៊ុតគ្រាប់ទី៤ទម្លាក់ Barca។ ដោយឡែកលេខ២៧របស់ Tottenham វិញគឺ Lucas Moura ដែលស៊ុត៣គ្រាប់ម្នាក់ឯងទម្លាក់ Ajax និងបញ្ជូនក្រុមរបស់គេទៅវគ្គផ្ដាច់ព្រ័ត្រ UCL លើកដំបូងក្នុងប្រវត្តិសាស្ត្រ៕