បក្សភ្លើងទៀននឹងស្នើសុំទៅនាយករដ្ឋមន្រ្តីឱ្យជួយអន្តរាគមន៍ពាក់ព័ន្ធការបាត់ឯកសារច្បាប់ដើម

គណបក្សភ្លើងទៀនបានសម្រេចនឹងសរសេរលិខិតស្នើសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ឱ្យជួយផ្ដល់ដំណោះស្រាយពាក់ព័ន្ធឯកសារ លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀន សម្រាប់គណបក្សនេះយកប្រើប្រាស់ក្នុងការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនានានាពេលខាងមុខ។

ជាមួយគ្នា គណបក្សភ្លើងទៀន​ បានសម្រេចថានឹងប្រកាសចងសម្ព័ន្ធភាពជាមួយគណបក្សមួយចំនួនដែលមានទស្សនៈ និងគោលជំហរនយោបាយដូចគ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀនចេញនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកបណ្ឌិតសុក ហាច

គួររម្លឹកថា គណបក្សភ្លើងទៀន បានបាត់បង់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧កន្លងទៅនេះ ដោយសារតែបក្សបានបាត់លិខិតច្បាប់ដើមនៃការចុះបញ្ជីគណបក្ស។ ក្រុមមន្ត្រីបក្សភ្លើងទៀន បញ្ជាក់ថា លិខិតនោះបានបាត់នាអំឡុងពេលដែលទីស្នាក់ការនៃអតីតបក្សសង្រ្គោះជាតិ ត្រូវបានអាជ្ញាធរចូលបង្ក្រាបកាលពីឆ្នាំ២០១៧៕

លោកគង់ មុនិកា

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds