ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងអះអាងថាមិនបានចុះចាប់ខ្លួនជនត្រូវចោទខុសច្បាប់រដ្ឋបាលនោះទេ
ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីបំភ្លឺព័ត៌មានថ្មីមួយ ដោយបានច្រានចោលចំពោះការចុះផ្សាយរបស់គេហទំព័រកោះសន្តិភាព និងសារព័ត៌មាន Mekong NEWS ដែលថា សមត្ថកិច្ចខេត្តស្ទឹងត្រែងបានចុះចាប់ខ្លួនជនត្រូវខុសច្បាប់រដ្ឋបាល។ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងអះអាងថា មន្រ្តីនគរបាលគ្រាន់តែចុះឃ្លាំមើលពីចម្ងាយប៉ុណ្ណោះ ហើយនគរបាលក៏មិនបានឃាត់ខ្លួនជនត្រូវចោទនោះដែរ។ ម្យ៉ាងការចុះឃ្លាំមើលនេះ គឺអនុវត្តតាមដីការរបស់សាលាដំបូងខេត្តស្ទឹងត្រែង។
ព័ត៌មានលម្អិតសូមអានសេចក្ដីបំភ្លឺព័ត៌មានខាងក្រោម៖