សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ប្រកាសគាំទ្រគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧
ភ្នំពេញ៖ ថ្លែងនៅក្នុង ពិធីប្រកាសចូលកាន់មុខតំណែងលេខាធិការដ្ឋានក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ អនុប្រធានគណៈប្រតិបត្តិ សមាជិក គណៈប្រតិបត្តិ ប្រធានវិស័យសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា អាណត្តិទី១ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រកាសគាំទ្រគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ។
ថ្លែងនៅក្នុងពិធីប្រកាសនោះ ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ឋភាពអង្គការ-សមាគម និង វិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ឋយុវជនសេដ្ឋកិច្ចកម្ពុជា បានអោយដឹងថា សមាគម ដឹកនាំអនុវត្តគាំទ្រភ្លាមៗតែម្តង នូវគោលគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល។ ឯកឧត្តមថា «ចំណុចដែលសំខាន់មួយទៀតយើងនឹងរៀបចំគណៈកម្មការ ធ្វើការគាំទ្រភ្លាមៗចំពោះគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ជាមួយគ្នានេះដែរ សមាគម នឹងរៀបចំយន្តការគាំទ្រការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយជំរុញក្រុមការងារទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនួយកិច្ចការងារចំពោះការងារកសិកម្ម ការថែទាំសុខភាព និងជំរុញអោយមានការងារ និងមុខរបរ ដែលជាអាទិភាព៦ចំណុច»។
ឯកឧត្តមឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ជំរុញអោយសមាជិកទាំងអស់ នាំគ្នាធ្វើការព្រមៗគ្នាអ្នកណាអាចធ្វើអ្វីបានធ្វើនឹងទៅតាមចំនេះ ជំនាញ ដើម្បីធ្វើការបំពេញអោយគ្នាទៅវិញទៅមក យើងធ្វើការងាអោយសកម្ម ទាំងអស់នេះ គឺយើងជំរុញអោយសមាជិកយុវជនសេដ្ឋកិច្ចម្នាក់មានជំនាញមួយ មានការងារមួយ មានមុខរបរមួយ។ មុខរបរមួយ ស្តងដារមួយ។ ប្រធានសមាគមសម្ពន្ឋភាពអង្គការ-សមាគម និង វិស័យឯកជននៅកម្ពុជា និងជាប្រធានសមាគមសហព័ន្ឋយុវជនសេដ្ឋកិច្ចកម្ពុជារូបនេះ បន្ថែមថា «យុវជនសេដ្ឋកិច្ចជាតួអង្គមួយយ៉ាងសំខាន់ សម្រាប់គាំទ្ររាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ។ ហើយការងារដែលសំខាន់នៅពេលនេះ គឺយើងត្រូវតែបែមកលើការងារសេដ្ឋកិច្ចក្រៅប្រពន្ធខ្លាំងមែនទែន គឺអាជីវកម្មមីក្រូតូច និងមធ្យមតែម្តង»។
បើតាមឯកឧត្តមឧកញ៉ាសហមូលបណ្ឌិតឡី សុភាព សមាគមនសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានដាក់គោលដៅសំខាន់ៗប្រាំយ៉ាង ទី១ ធ្វើអ្វីៗ ត្រូវមានផែនការ, ទី២ ចាប់ផ្តើមជ្រើសរើសថ្នាក់ដឹកនាំសមាគម, ទី៣ ធ្វើការបណ្តុះបណ្តាលអ្នកដែលត្រូវតែងតាំង, ទី៤ អប់រំផ្សព្វផ្សាយ គ្រប់ភាគីពាក់ព័ន្ធ និងទី៥ ត្រូវមានវិន័យ និងសាមគ្គីផ្ទៃក្នុង។
ដោយឡែក លោកបណ្ឌិត ឆម ចំរើន តំណាងថ្នាក់ដឹកនាំ និងសមាជិកសមាជិកាសមាគម បានធ្វើការប្តេជ្ញាចិត្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាចិត្តចំពោះមុខថ្នាក់ដឹកនាំ និងអង្គពិធីទាំងមូលដូចតទៅ ប្តេជ្ញាចងក្រង និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធរួមមាន យុវជន អ្នកជំនាញវិជ្ជាជីវៈ ភ្នាក់ងារទីផ្សារ ស្វ័យនិយោជន៍ អ្នកលក់ដូរ អាជីវករ ពាណិជ្ជករ វិនិយោគិន ដែលប្រកបអាជីវកម្មមីក្រូតូច មធ្យម តាមផ្សារ ផ្សារទំនើប ម៉ាត ហាងលក់ដូរ សហគ្រាស ក្រុមហ៊ុន ឬមូលដ្ឋានអាជីវកម្មគ្រប់កម្រិតតាមវិស័យ តាមផ្នែក និងបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈស្របតាមច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបម្រើ សកម្មភាពក្នុងវិស័យមនុស្សធម៌ សប្បុរសធម៌ និងកិច្ចការសង្គម៕