មេពន្ធដារឆ្លើយតបទៅនឹងក្ដីបារម្ភពាក់ព័ន្ធការយកពន្ធ២០%លើប្រាក់ចំណេញមូលធន

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុលបានសម្ដែងពីក្ដីកង្វល់ពាក់ព័ន្ធទៅនឹងការប្រមូលចំណូលពន្ធជូនរដ្ឋាភិបាលឱ្យបានគ្រប់ផែនការ និងលើសផែនការ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជា បូករួមទាំងវិបត្តិពិភពលោកមួយចំនួនទៀត។ លោកអគ្គនាយកដ្ឋានពន្ធដារថា ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏អគ្គនាយកដ្ឋានពន្ធដារត្រូវតែខិតខំពង្រឹងក្នុងការកៀរគរចំណូលជូនរដ្ឋដើម្បីយកចំណូលដែលប្រមូលបានយកទៅផ្គត់ផ្គង់ជាតិ។ ការលើកឡើងរបស់លោកអគ្គនាយកពន្ធដារ ធ្វើឡើងតាមរយៈកិច្ចសម្ភាសដែលបានផ្សាយផ្ទាល់នៅលើផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ

ជាមួយគ្នា លោក គង់ វិបុល បានបញ្ជាក់ថា បច្ចុប្បន្ននេះការពឹងផ្អែកលើជំនួយពីបរទេសស្ទើរតែគ្មានឡើយ ដោយរដ្ឋាភិបាលត្រូវពឹងផ្អែកទាំងស្រុងលើថវិកាជាតិ ដូច្នេះភាពធន់ ជឿជាក់ និងស្ថិរភាពគ្រប់គ្រងចំណូលមានចីរភាព។ មានចីរភាពដោយហេតុថា រយៈពេល១០ឆ្នាំមកហើយបន្ទាប់ពីរដ្ឋាភិបាកកែទម្រង់លើវិស័យពន្ធដារនេះ គឺចំណូលមិនធ្លាប់ប្រមូលខ្វះផែនការនោះទេ។

ជាពិសេស ថ្លែងឆ្លើយតបទៅនឹងក្តីបារម្ភចំពោះការយកពន្ធលើប្រាក់ចំណេញមូលធន ដែលអាចនឹងដាក់អនុវត្តចាប់ពីឆ្នាំ២០២៤ខាងមុខ លោក គង់ វិបុល ឆ្លើយតបបែបនេះ…

សំឡេងលោកគង់ វិបុល៖

គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានសរុបប្រមាណ២,៥៥០លានដុល្លារអាមេរិក ស្មើនឹង៧១,៤១ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ដោយឡែក នៅក្នុងខែសីហា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន២៣៧,៥៣លានដុល្លារអាមេរិក ស្មើនឹង៦,៦៥ភាគរយ។ នេះបើតាមការបញ្ជាក់របស់លោក គង់ វិបុល នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធដារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds