ប្រយ័ត្នអស់លុយ!ប៉ូលិសចរាចរណ៍នៅភ្នំពេញនឹងចាប់ផ្ដើមផាកពិន័យអ្នកបើកបរល្មើសច្បាប់ឡើងវិញពីស្អែកទៅ

(រាជធានីភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសថា មន្ត្រីនគរបាលចរាចរណ៍នឹងចាប់ផ្ដើមផាកពិន័យដល់អ្នកប្រើប្រាស់ផ្លូវ ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីថ្ងៃទី២៣កញ្ញាស្អែកនេះតទៅ។

ការប្រកាសចាប់ផ្ដើមផាកពិន័យអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនេះ ដោយអនុវត្តតាមផែនការដាក់ចេញដោយក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ និងបទបញ្ជារបស់លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួយគ្នា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគោរព​ច្បាប់​ចរាចរ​ណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ និងដើម្បី​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់ចរាចរណ៍ឱ្យ​កាន់តែ​នៅ​ក​ម្រិត​ទាប៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds