កីឡាអាស៊ី២០២២៖ បាល់ទះកម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូល ក្រោយចាញ់ ឥណ្ឌា និងកូរ៉េខាងត្បូង

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានធ្លាក់ត្រឹមវគ្គចែកពូលនៃព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ក្រោយរងបរាជ័យក្រោមថ្វីដៃ ឥណ្ឌា និងកូរ៉េខាងត្បូង ក្នុងលទ្ធផល ៣សិតទល់នឹង០ ដូចគ្នា។

ជំទី១ កម្ពុជាប៉ះឥណ្ឌា កាលពីថ្ងៃទី១៩ ខែកញ្ញា ក្នុងនោះ កម្ពុជាចាញ់ ឥណ្ឌា ៣ សិតទល់០ ដោយពិន្ទុ ១៤-២៥, ១៣-២៥, ១៩-២៥ និងជំទី២ កម្ពុជា ចាញ់កូរ៉េខាងត្បូង ៣សិតទល់០ ដោយពិន្ទុ ២៣-២៥, ១៣-២៥,​ ១៥-២៥។

ព្រឹត្តិការណ៍នៃការប្រកួត Asian Games ឆ្នាំ២០២២ តែលើកមកធ្វើនៅឆ្នាំ២០២៣ ដែលប្រទេសចិនទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់វិញ្ញាសារបាល់ទះផ្នែកបុរស មាន១៩ប្រទេសចូលរួមប្រកួត ខណៈក្រុមជម្រើសជាតិកម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមបាល់ទះឥណ្ឌា និង កូរ៉េខាងត្បូង។ ព្រឹត្តិការណ៍ 2022 Asian Games នឹងធ្វើឡើងនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ លើ៤៨២វិញ្ញាសា ៤០ប្រទេសកីឡា។

ព្រឹត្តិការណ៍កីឡា​កម្រិត​ទ្វីប​អាស៊ី Asian Games រៀបចំ​ឡើង​​ដំបូង​តាំង​ពី​ឆ្នាំ​១៩៥១ មក​ម៉្លេះ ពោលគឺ​រាល់​​៤ឆ្នាំ​ម្តង ស្របពេលដែលឆ្នាំ២០២៣ នេះគឺជាលើកដំបូងហើយ ក្រោយចប់សង្គ្រាម ដែលកម្ពុជាបានចូលរួម ខណៈកាលពីឆ្នាំ១៩៧០ កម្ពុជាធ្លាប់ឡើងដល់វគ្គពាកើកណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែកាលនោះកម្ពុជា បានត្រឹមទទួលចំណាត់ថ្នាក់លេខ៤ ដែលប្រទេសថៃ ជាម្ចាស់ផ្ទះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds