អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្មនិងកសិកម្មណាខ្លះដែលទទួលបានការបញ្ចុះថ្លៃអគ្គិសនី?

សម្ដេចធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់បទ​បញ្ជា​ដល់​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ឱ្យជួយ​សម្របសម្រួល​ឱ្យ​មាន​ការអនុគ្រោះ​ក្នុងការ​បញ្ចុះ​ថ្លៃ​អគ្គិសនី​នៅ​តាម​បណ្ដា​រោងចក្រ​-​សហគ្រាស ជា​ពិសេស​រោងចក្រ​-​សហគ្រាស​កសិកម្ម និង​ឧស្សាហកម្ម ដើម្បី​រួមចំណែក​ក្នុង​ការបង្កើន​ប្រាក់​បៀវត្ស​ជូន​ដល់​កម្មករ​និយោជិត​បន្ថែមទៀត​។ បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ធ្វើឡើង​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ប្រមាណ​ជិត​២​ម៉ឺន​នាក់ នៅក្នុង​ស្រុក​បាទី ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​១៩ កញ្ញា ២០២៣​។

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យ​ចាត់ចែង​សម្រួល​ការបញ្ចុះ​ថ្លៃ​អគ្គិសនី​ចាប់​ខែតុលា​ឆាប់ៗ​ខាងមុខ​នេះ​តែម្ដង ហើយ​បើសិនជា​ដំណើរការ​ល្អ​មាន​និរន្ត​ភាព គឺ​ត្រូវ​ពិនិត្យ​មើល​បន្ត​ទៅ​ទៀត​។

តើប្រភេទឧស្សាហកម្មនិងកសិកម្មណាខ្លះដែលទទួលបានការបញ្ចុះថ្លៃអគ្គិសនីរយៈពេល៣ខែ?

ចម្លើយសូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds