អង្គការយូណេស្កូ ដាក់រមណីយដ្ឋានប្រាសាទកោះកេរ្តិ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក
បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនៅប្រទេស អារ៉ាប៊ីសាអ៊ូឌីតចន្លោះថ្ងៃទី១០ ដល់ទី២៥ ខែកញ្ញា អង្គការយូណេស្កូបានប្រកាសដាក់រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ (ប្រាសាទកោះកេរ្តិ៍)ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅមុននេះបន្តិច។
កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក ក៏មានប្រតិភូកម្ពុជាចូលរួមដែរ។ ដោយឡែកការប្រកាសបញ្ចូលរមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមោទនភាពជាតិមួយទៀតរបស់កម្ពុជា៕