សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ ដើម្បី​ទៅ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី

កីឡា៖ ​ដើម្បី​ទៅ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី (Asian Games) លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣) នៅ​ប្រទេស​ចិន សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បានបញ្ចេញ​បញ្ជី​ឈ្មោះ​ប្រតិភូ និង​កីឡាករចំនួន១៥នាក់ទៅចូលរួម។

បើតាមសហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ សមាសភាព​មាន​ លោក អាំង សិរីសិដ្ឋ អគ្គលេខាធិការ​ជា​ប្រតិភូ​ដឹក​នាំ, លោក លី ជូន គ្រូ​បង្គោល, លោក ហ្វ្រីអូល បារីយូស បិតតុ ជា​គ្រូ​ជំនួយ និងកីឡាករ សួន ចាន់ណារ៉ូ, ​កីឡាករ វឿន វាសនា, កីឡាករ ថុល រតនៈ, កីឡាករ, សឿន ហេង, ​កីឡាករ គួច ម៉ុម, កីឡាករ ប៊ន ណារិទ្ធ, ​កីឡាករ ពិន សារ៉ុន, កីឡាករ មឿន ម៉េងឡាយ, កីឡាករ ទឹម សុវណ្ណដារ៉ា, ​កីឡាករ ធី ម៉េងហួង, ​កីឡាករ មួន និមល និង​កីឡាករ ឌិន ស៊ីដែន។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​នោះ កីឡាករ​គុយ​បា​ចូល​សញ្ជាតិ​កម្ពុជា​៣​រូប​ដែល​កំពុង​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​ដែរ​នោះ​គឺ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ចុង​ក្រោយ​នេះ​ទេ។ ក្រុម​កម្ពុជា​ស្ថិត​នៅ​ពូល C ដែល​មាន​ក្រុម​ខ្លាំង កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា។ ការ​ប្រកួត​បើក​ឆាក កម្ពុជា ប៉ះ​ ឥណ្ឌា នៅ​ថ្ងៃទី១៩ ខែកញ្ញា និង​បន្ទាប់​មក​ប៉ះ​ កូរ៉េខាងត្បូង នៅ​ថ្ងៃទី២១ ខែកញ្ញា។

ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​ជ្រើស​រើស​យក​២​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដូច្នេះ​ប្រសិន​បើ​ក្រុម​កម្ពុជា​ឈ្នះ​តែ១​ប្រកួត​ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ដែរ៕ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ចេញទៅ​ប្រកួត​ដណ្តើមពាន​អន្តរជាតិ នៅ​ប្រទេស​ម៉ាឡេស៊ី​ | ភ្នំពេញ ប៉ុស្ដិ៍ក្រុម​បាល់ទះ​កម្ពុជា មិន​អាច​យក​ឈ្នះ​ថៃ ដើម្បី​សម្រេច​គោលដៅ​ធំ | ភ្នំពេញ ប៉ុស្ដិ៍

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds