សម្តេចហ៊ុន ម៉ាណែត ស្នើនាយករដ្ឋមន្ត្រីចិនជួយកម្ពុជាលើវិស័យមួយចំនួន

ភ្នំពេញ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួ​យ​លោក លី ឈាង នាយករដ្ឋមន្ត្រីចិននាល្ងាចថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យចិនបន្តជួយកម្ពុជាលើវិស័យសំខាន់ៗមួយចំនួនមានដូចជាសន្តិ +សុខថាមពល,ការកសាងហេដ្ឋា​រច​នា​សម្ព័ន្ធ ការជំរុញនិងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ,ការស្តារនិងជំរុញវិស័យទេសចរណ៍ ។

នៅក្នុងជំនួបនោះសម្ដេចធិបតីហ៊ុន ម៉ាណែត បានស្នើឱ្យសមភាគីចិនពិនិត្យពិចារណាលើគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញនិងការលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការស្តារ និងជំរុញវិស័យទេសចរណ៍។

លោកនាយករដ្ឋមន្ត្រី លី ឈាង បានអរគុណចំពោះការស្នើរបស់សម្ដេចធិបតីនិងរីករាយបន្តសហការនិងជំរុញអនុវត្តឱ្យចេញជាលទ្ធផលនូវគម្រោងទាំងនេះ។ លោក លី ឈាង បាន ប្រកាសថារដ្ឋាភិបាលចិនបន្តគាំទ្រនិងសហការជា​មួយ​កម្ពុជា​លើគ្រប់វិស័យដោយមិនមានការប្រែប្រួលដើម្បីជាប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនកម្ពុជា-ចិន ។

ជាមួយនឹងស្មារតីនិងការប្ដេជ្ញាពង្រឹងចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងប្រសើរឡើង, ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាបន្តជំរុញកិច្ច សហប្រតិបត្តិការជាមួយគ្នានិងបន្តគាំទ្រព្រមទាំងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់និងសកលលោក ៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds