នាយកសាលាទួលទំពូង បញ្ជាក់ពីករណីដែលតម្រូវអោយសិស្សជួយថវិការ២ម៉ឺនរៀលសម្រាប់បង់ភ្លើង

​ភ្នំពេញ ៖ បន្ទាប់​ពីមានអង្គភាពសារព័ត៌មានមួយ ​ចេញផ្សាយ​នូវអត្ថបទ​មួយ ដែល​មាន​ចំណងជើង​ថា «​គ្រូ​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់ រង​ការ​ចោទប្រកាន់​ថា ឲ្យ​សិស្ស​ជួយ​ចេញថ្លៃ​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល បើ​មិន​បង់​ទេ នាំ​គ្នា​ទៅ​រៀន​ក្រោម​ដើមឈើ​ទៅ​» រួច​មក នាយក​វិទ្យាល័យ​ទួល​ទំពូង បញ្ជាក់ថា សាលាស្នើឲ្យសិស្ស​ជួយ​បង់​ថវិកា​ថ្លៃ​ទឹក​ភ្លើង ម្នាក់​២​ម៉ឺន​រៀល សម្រាប់​៨​ខែ ហើយ​ករណី​សិស្ស​មិន​បង់​ថវិកា ឲ្យ​ទៅ​រៀន​ក្រោម​ដើមឈើ​នោះ ​វា​ជា​ពាក្យ​សម្ដី​របស់​លោក​នាយករង ម៉ី សា​ម៉ុ​ន ​និយាយ​លេងសើច​ជាមួយ​សិស្ស និង​គ្រូ​ទេ ។

លោកនាយក​វិទ្យាល័យ​ទួល​ទំពូង លោក កុយ សេ​ដា បាន​បញ្ចា​ក់ថា ការ​រៃ​អង្គាសប្រាក់​នេះ គឺ​មានការ​ប្រជុំ​យល់ព្រម ឯកភាព​ពីលោក​ប្រធាន​គណៈកម្មការ​ទ្រទ្រង់សាលា​ ​សំណាក់​មាតាបិតា​សិស្ស​ចាប់តាំងពី​ដើមឆ្នាំ​សិក្សា​មក​ម្ល៉េះ ដោយ​ឯកភាព​ក្នុង​សិស្ស​មួយ​នាក់ ត្រូវ​សុំ​ជំនួយ​ឧបត្ថម្ភ​មួយ​ខែ ស្មើ​២,៥០០​រៀល ។ ថវិកា​នេះ គឺ​ដើម្បី​ទ្រទ្រង់​លើ​ការ​ខ្វះខាត ក្នុង​ការ​ចំណាយ​លើ​សេវា​អគ្គិសនី ទឹក សម្រាម ក្នុង​មួយ​ឆ្នាំ​សិក្សា ។ ដោយឡែក​សិស្ស​ក្រីក្រ ជួប​ការ​លំបាក យើង​មិន​ទទួល​ថវិកា​នេះ​ទេ​។ ចំពោះ​មាតាបិតា​សិស្ស ដែល​មានកូន​រៀន​នៅ​ទី​នេះ ចាប់ពី​ពីរ​នាក់​ឡើង​ទៅ សាលា​តម្រូវ​អោយ​បង់​តែ​មួយ​នាក់ តែ​ប៉ុណ្ណោះ៕នាយក​វិទ្យាល័យ​ទួល​ទំពូង​ណែនាំ​សិស្ស​ឱ្យ​ពាក់​ម៉ាស លាង​ដៃ​នឹង​អាល់កុល  និង​រក្សា​គម្លាត​សុវត្ថិភាព​May be an image of 3 people, tree and outdoors

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds