វីរសេនីយ៍ ទោ ហេង ហាប់ កាន់តំណែងជាស្នងការរងខេត្តកំពតមិនទាន់បាន១ខែផង ត្រូវបានដកហូតតំណែងឲ្យមកនៅត្រឹមមន្ត្រី

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្រេចដកហូតមុខតំណែងលោកវរសេនីយ៍ទោ ហេង ហាប់ ពីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យមកជាមន្ដ្រី។ ការដកតំណែងនេះ បន្ទាប់ពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គមរិះគន់ពីការតែតាំងនេះ​។

យោងតាមប្រកាសស្តីពីការអនុវត្តវិន័យនគរបាលជាតិ ចុះហេត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៣នេះ បានបញ្ជាក់ថា មូលហេតុនៃការដកហូតតំណែងរបស់ស្នងការរងខេត្តកំពតរូបនេះគឺដោយសារ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ លោកធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងករណីលួច iPAD ក្នុងហាងមួយកន្លែង ដោយមានទាំងភស្ដុតាងជាវីដេអូផងដែរ ពីសកម្មភាពលួចរបស់លោក។

សំណុំរឿងនេះត្រូវបានបញ្ជូនទៅតុលាការនិងឈានដល់ការចោទប្រកានពីសំណាក់ព្រះរាជអាជ្ញាសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ៥ខែមិថុនាឆ្នាំ២០១៩ពីបទ  «លួច» តាមមាត្រា៣៥៣ និង មាត្រា៣៥៦នៃក្រមព្រហ្មទណ្ឌ។

ជាការកត់សម្គាល់ការដកហូតតំណែងរបស់ស្នងការរងនគរបាលខេត្តកំពតរូបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបញ្ជាឱ្យលោក ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យមើលការតែងតាំងមន្ត្រីនគរបាលជាតិ​ ខណៈប៉ុន្មានថ្ងៃមុនមេប៉ុស្តិ៍នៅឃុំសំព្រោជដែលធ្លាប់មានរឿងអាស្រូវពាក់ព័ន្ធនឹងករណីប្លន់ទីតាំងលក់មាស ហើយចុងក្រោយអតីតមេប៉ូស្តិ៍សំព្រោជរូបនោះក៏ត្រូវបានដកចេញពីមុខតំណែងផងដែរ។

សូមបញ្ជាក់ផងដែរថា លោកវីរសេនីយ៍ទោ ហេង ហាប់  មានអត្តលេខ ៧៦២៩៥ ត្រូវបានសម្តេចក្រឡាហោម ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតាំងជា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៣ ពោលគឺមិនទាន់បានមួយខែផង ដែលលោកឡើងទៅកាន់តំណែង៕អាចជារូបភាពនៃ 1​ នាក់

អាចជារូបភាពនៃ អត្ថបទ

អាចជារូបភាពនៃ អត្ថបទ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds