ទឹកនៅទំនប់អាងទឹកតាម៉ុក កើនឡើងដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន
ឧត្តរមានជ័យ៖ នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣ ដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ស្ថានភាពទឹកនៅទំនប់អាងទឹកតាម៉ុក ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានកើនឡើងដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ន ដែលមានកម្ពស់ ៣,៨១ម៉ែត្រ ខណៈកម្រិតឱ្យប្រុងប្រយ័ត្ន ៤,៥០ ម៉ែត្រ។
ជាមួយគ្នានេះដែរ មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យប្រកាសឱ្យប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់អាងទឹកតាម៉ុក សូមមេត្តាមានការប្រុងប្រយ័ត្ន បើពុំមានភ្លៀងធ្លាក់បន្តនៅថ្ងៃនេះទេទឹក និងស្រកចុះវិញនាវេលាល្ងាចថ្ងៃនេះ៕