បង្ក្រាបគ្រឿងញៀននៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ រឹបអូសគ្រឿងញៀនជិត៥គីឡូ និងជនសង្ស័យ៥នាក់

ព្រះសីហនុ៖ កម្លាំងជំនាញការិយាល័យ (ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឆ្មកបង្ក្រាបគ្រឿងញៀនបានជិត៥គីឡូ និងជនសង្ស័យ៥នាក់ នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា នៅខេត្ដកំពង់ស្ពឺ និងខេត្ដព្រះសីហនុ។

ប្រតិបត្ដិការនេះ ធ្វើឡើងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង២៖៣០នាទី ដោយមានការសម្របសម្រួលពីលោកស្រី ចាតសូ រស្មី ព្រះរាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងជំនាញការិយាល័យ (ក១០) សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងនគរបាលចរាចរ រហូតឈានទៅបង្ក្រាបករណី ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅទីតាំងចំនួន២កន្លែងផ្សេងៗគ្នា៖

ទីតាំងទី១៖ នៅចំនុចផ្លូវល្បឿងលឿនស្ថិតនៅភូមិរំលោង ឃុំវល្លិសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទីតាំងទី២៖ នៅចំនុចផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងកប្រតិបត្តិការណ៍បង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់៖ ទី១៖ ឈ្មោះ KUANG ZUXIAN ភេទស្រី អាយុ២៦ឆ្នាំ អាយុ៦, ទី២៖ ឈ្មោះ YAO XIPING អាយុ២៨ឆ្នាំ, ទី៣៖ ឈ្មោះ LI XU ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង៣នាក់ជាជនជាតិចិន, ទី៤៖ ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ, និងទី៥ ឈ្មោះ ហែម សំណាង ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំងពីរជាជនជាតិខ្មែរ។

រីឯវត្ថុតាំងដែលរឹបអូសបានរួមមាន៖ មេតំហ្វេតាមីនទម្ងន់ ៣, ៥០ក្រាម, មេតំហ្វេតាមីនទម្ងន់ ៨,២៨ក្រាម, មេតំហ្វេតាមីន ទម្ងន់ ៩,១៩ក្រាម, រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម, សរុបរួមសារធាតុញៀន ទម្ងន់ជាង៤គីឡូក្រាម) រុក្ខជាតិក្រៀមទម្ងន់៖ ២០,២៨ ក្រាម និងកាំភ្លើងមួយដើម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds