សមត្ថកិច្ចខេត្តព្រះសីហនុជួយសង្រ្គោះជនបរទេស៨នាក់ដែលលិចទូកទេសចរណ៍នៅក្បែរកោះត្រេះ
(ខេត្តព្រះសីហនុ)៖ ជនរងគ្រោះជាភ្ញៀវទេសចរណ៍ជនជាតិបរទេស ដែលមានចំនួនសរុប ៨នាក់ បានជួបគ្រោះថ្នាក់លិចទូក នៅចំណុចក្បែរកោះត្រេះ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រូវបានជួយសង្គ្រោះបានហើយ មិនមានអ្នកប៉ះពាល់ដល់អាយុជីវិតនោះទេ។ បច្ចុប្បន្នជនបរទេសទាំង៨នាក់ ត្រូវបានសម្ថកិច្ចចម្រុះនាំយកមកដល់ដីគោកដោយសុវត្ថិភាពរួចហើយ៕