«នៅពេលអ្នកមានអារម្មណ៍ធ្លាក់ចុះ ចូរផ្តល់ឱ្យកាន់តែច្រើន»
ការមានអារម្មណ៍ថាអ្នកបានសាងកំហុសអ្វីមួយ វាមានន័យថាអ្នកដឹងខ្លួនឯង ហើយនិងមានអារម្មណ៍តូចចិត្តដោយសារតែអ្នកអាចនឹងត្រូវបានគេស្តីបន្ទោស។ ដូចគ្នានឹងអារម្មណ៍ផ្សេងទៀតដែរនោះ ការប្រព្រឹត្តកំហុសឆ្គង មានឫសគល់របស់វានៅក្នុងវិចារណកថា និងការវាយតម្លៃរបស់មនុស្សម្នាក់ៗ ដែលអាចរាប់បញ្ចូលទាំងគំនិតរបស់អ្នកដទៃ។ មូលហេតុទូទៅមួយចំនួននៃការសាងកំហុសឆ្គងគឺនាំឱ្យមានអារម្មណ៍នឹងការទទួលខុសត្រូវចំពោះការឈឺចាប់របស់អ្នកដទៃ ឬអំពើអសីលធម៌។
ការភ័យខ្លាចនៃការដាក់ទណ្ឌកម្មរបស់ឪពុកម្តាយគឺជាកន្លែងដែលវេជ្ជបណ្ឌិតផ្នែកជំងឺសរសៃប្រសាទលោក Sigmund Freud បានដាក់ឫសគល់នៃការសាងកំហុសឆ្គងលើមនុស្សជាតិ។ យោងតាមលំនាំនៃភាវៈផ្លូវចិត្តផ្សេងៗពីគ្នា ការសាងកំហុសមិនមែនកើតចេញពីការខ្វះសេចក្តីស្រឡាញ់ ឬក្តីមេត្តានោះទេ ប៉ុន្តែមកពីការដឹងថា សកម្មភាពរបស់បុគ្គលនោះបានធ្វើឱ្យខូច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់នរណាម្នាក់។ ការបាក់ទឹកចិត្តត្រូវបានកើតឡើងកាន់តែច្រើនដោយសារការមានអារម្មណ៍នៃកំហុសឆ្គង។ វានឹងប្រើរូបភាពស្តីបន្ទោសខ្លួនឯង នៅពេលជួបប្រទះការធ្លាក់ទឹកចិត្ត ហើយវានឹងកាន់តែអាក្រក់ទៅៗក្នុងពេលវេលាដែលកំពុងប្រឈមនោះ។ ការមានអារម្មណ៍ក្នុងអារម្មណ៍ សំដៅទៅលើអារម្មណ៍កើតចេញពីអារម្មណ៍ក្នុងពេលតែមួយ ហើយវាក៏មិនប្រាកដថា វាតែងតែបំផ្លាញគ្នាទៅវិញទៅមកនោះទេ។
អ្នកអាចមានអារម្មណ៍មិនល្អចំពោះរឿងអាក្រក់ដែលអ្នកទទួលបាន។ ប៉ុន្តែអារម្មណ៍អាក្រក់ អារម្មណ៍ថាអ្នកបានសាងកំហុសឆ្គង នឹងអាចលុបបំបាត់ចោល ឬបានធូរស្រាលឡើងវិញ នៅពេលណាអ្នកបានសាងអំពើល្អតាមរយៈការបរិច្ចាគទានដល់អ្នកដទៃ។ ពេលណាអ្នកបានធ្វើការបរិច្ចាគ អ្នកនឹងទទួលបាននូវភាពជ្រះថ្លា សេចក្តីចម្រើន និងអំណរពរជ័យ ពេលនោះអ្នកនឹងអាចបំបាត់អារម្មណ៍នៃកំហុសឆ្គាំឆ្គង និងការធ្លាក់ទឹកចិត្ត។ ការបរិច្ចាគរបស់អ្នកពិតជាមានសារសំខាន់ខ្លាំងណាស់ វាមិនត្រឹមតែជួយព្យាបាលផ្លូវចិត្តរបស់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងសង្គមទាំងមូលផងដែរ។ ចាស់ៗធ្លាប់ពោលថា ក្នុងលោកនេះមានជម្រើសតែពីរប៉ុណ្ណោះ គឺ ដៃខាងលើចែកទាន ឯដៃខាងក្រោមទទួលអំណោយ ឬសុភាសិតខ្មែរពោលថា “អ្នកមានរក្សាក្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន”។
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកត្រូវតែជ្រើសរើសដៃខាងលើដើម្បីចែកអំណោយទាន ពីព្រោះពិភពលោកនេះបានកំណត់ឱ្យអ្នកត្រូវតែស្ថិតនៅកន្លែងនោះដើម្បីជួយអ្នកដ៏ទៃ។ មិនថាអ្នកជឿលើអំណាចបុណ្យបារមី ឬអត់នោះទេ ការឱ្យទាន និងការបរិច្ចាគនឹងធ្វើឱ្យអារម្មណ៍របស់អ្នកកើនឡើងដោយស្វ័យប្រវត្តិថាពិភពលោកនេះមិនអាក្រក់ទាល់តែសោះ។