ដំណឹងរីករាយ!!!ប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាលទៀតនៅកន្ទុយកោះជ្រឹមក្នុងស្រុកសៀមបូក

(ខេត្តស្ទឹងត្រែង)៖ នៅវេលាម៉ោង១២៖២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារស្រាវជ្រាវ និងអភិរក្សជលផលនៃរដ្ឋបាលជលផល និងអង្គការ WWFបានប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណម្ភៃថ្ងៃ ក្នុងអន្លង់ត្បូងខ្លា ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានចំនុចនិយាមការ ៤៨P: ០៦០៤៨៥៩ និងUTM: ១៤៦៣១២៦។ កូនផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញហែលនៅក្នុងក្រុមហ្វូងសត្វផ្សោតធំដែលមានចំនួនប្រមាណប្រាំបីក្បាល ស្ថិតនៅចំនុចកន្ទុយកោះជ្រឹ

តាមការអង្កេតជាក់ស្តែងពីក្រុមការងារអស់រយៈពេលប្រមាណជា២ម៉ោង ឃើញថាពុំមានចរិកបំពានណាមួយកើតឡើងពីសំណាក់សត្វផ្សោតធំមកលើកូនផ្សោតថ្មីនោះឡើយ។ កូនផ្សោតនេះ គឺជាកូនផ្សោតទី៧ហើយ ដែលត្រូវបានកត់ត្រាក្នុងឆ្នាំ២០២៣ ចាប់ពីខែមករារហូតមកទល់ពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds