មហាក្សត្រថៃ  តែងតាំងលោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង

ថៃ៖ មហាក្សត្រថៃ សម្រេចឯកភាពលើសមាសភាពគណៈរដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្រ្តី សេដ្ឋា ថាវីស៊ីន ។ បើតាមរា​ជប​ញ្ជា​ដែ​លចុះក្នុងរាជកិច្ចនៅថ្ងៃទី២ ខែកញ្ញា លោក សេដ្ឋា ថាវីស៊ីន ជានាយករដ្ឋមន្រ្តីផង និងជារដ្ឋមន្រ្តីហិរញ្ញវត្ថុផង។

ជាមួយគ្នានេះ បក្សភឿថៃនឹងដឹកនាំក្រសួងការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងក្រសួងការបរទេស។ លោក Parnpree Bahiddha-Nukara ជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស។ ការដឹកនាំក្រសួងសំខាន់ៗនៃវិស័យសេដ្ឋកិច្ច ពិតជាសំខាន់សម្រាប់បក្សក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន រួមទាំងការផ្ដល់ប្រាក់ចំនួន១សែនបាតដល់ប្រជាជនផង។

ឯដៃគូធំជាងគេក្នុងសម្ព័ន្ធភាព គឺបក្សភូមិចៃថៃ នឹងដឹកនាំក្រសួងអប់រំ មហាផ្ទៃ និងការងារ។ ក្រុមបក្សមាននិន្នាការអភិរក្ស និង​គាំ​ទ្រ​យោ​ធា​ នឹងដឹកនាំក្រសួងថាមពល កសិកម្ម និងបរិស្ថាន។ លោក សេដ្ឋា និង​រដ្ឋមន្ត្រី​ចំនួន៣៣​រូប នឹង​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​មុខ​​ព្រះមហាក្សត្រ បន្ទាប់​មក​ថ្លែង​សុន្ទរកថា​គោល​នយោបាយ​នៅ​សភា​មុន​បំពេញការងារ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds