នាយករដ្ឋមន្ត្រី បានណែនាំឲ្យរៀបចំមន្ត្រីបច្ចេកទេ​សកសិកម្ម​ឃុំ​ចាប់ពីឆ្នាំ ២០២៣​នេះតែម្ដង

ភ្នំពេញ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ ខែ​ក​ញ្ញា​នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឲ្យរៀបចំមន្ត្រីបច្ចេកទេ​សកសិកម្ម​ឃុំ​ចាប់ពីឆ្នាំ ២០២៣​នេះតែម្ដង ដោយមិនចាំបាច់ដល់ឆ្នាំ ២០២៤នោះឡើយ។

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែង​ថា «ហើយការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនោះ ខ្ញុំមិននិយាយទៀតទេ គឺយើងរៀបចំហើយ យើងអាចចាប់ផ្ដើមមួយចំនួននៅក្នុងឆ្នាំនេះតែម្ដង​ ដោយមិនបាច់ឆ្នាំក្រោយទេ ២៥០នាក់ ព្រោះកន្លងទៅយើងមា​នចចារក្នុ​ង​គោ​ល​ន​យោ​បាយ ដាក់ ២០២៤ ហើយ ២០២៥ បានដាក់អនុវត្ត ​បានខ្ញុំជម្រាបទៅឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ហើយជជែកជាមួ​យឯ​ក​ឧ​ត្ដម ឌិត ទីណា ថា កុំចាំប្រជាពលរដ្ឋយើងត្រូវការបន្ទាន់ រៀបចំទៅ អញ្ចឹងយើងអាចចាត់ចែង ចាប់ផ្ដើមពីឆ្នាំ ២០២៣នេះទៅ ដើ​ម្បី​​អនុវត្តតែម្ដង»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds