នាយករដ្ឋមន្ត្រី ៖ អ្នកមានការងារចាំបាច់នៅក្នុងក្រសួងមិនបាច់តាមលោកគ្រប់ពេលទេ

ភ្នំពេញ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី១ ខែ​ក​ញ្ញា​នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើឲ្យរដ្ឋមន្រ្តី ដែលមានការងារចាំបាច់ នូវតាមក្រសួង មិនចាំបាច់ចូលរួម ជាមួយលោកគ្រប់ពេលនោះទេ នេះដើម្បីប្រសិទ្ធភាពការងារ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា «ដើម្បីប្រសិទ្ធភាព ថ្ងៃក្រោយ​សុំឱ្យមន្ត្រីដែលមានកិច្ចការចាំបាច់ ឬកិច្ចប្រជុំ នៅតាមក្រសួង មន្ទីរ មិនបាច់ចូលរួមទេ ព្រោះយើងកំពុងតែធ្វើការវិលជុំ ។ ដូចនេះ បើមានការចាំបាច់អាច ចាត់រដ្ឋលេខាធិការ ប្រចាំកាលណាមួយចូលរួម ដើម្បីបានក្ដាប់នូវការងារហើយបើសិន ជាខ្ញុំមានសំណួរចាំឆ្លើយផង»

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds