ក្រោយពលរដ្ឋបារម្ភពីសុវត្ថិភាព អាជ្ញាធរចុះដកជន្ទល់បង្គោលភ្លើង នៅលើផ្លូវបេតុងក្នុងខណ្ឌសែនសុខ ចេញហើយ

ភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋធ្វើការរិះគន់ ក្រុមហ៊ុនស្ថាបនាផ្លូវ បានចាក់បេតុងលុប បង្គោលភ្លើងដែលដាំជ្រែងទប់​នៅចិញ្ចើមផ្លូ​វលេ​ខ​១​៩​៦២ ស្ថិតនៅខាងលិចវត្តក្រាំងធ្នង់ ដោយបារម្ភពីសុវត្តិភាពនៃការធ្វើដំណើរ ពេលនេះអាជ្ញាធរខណ្ឌ បានចុះកាត់​ជន្ទល់​ប​ង្គោ​ល​ភ្លើ​ង​នៅ​លើផ្លូវបេតុងចេញហើយ។

ប្រជាពលរដ្ឋ អ្នកដំណើរ ឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ លើកឡើងថា ជន្ទល់ បង្គោលភ្លើងមួយដើមត្រង់ចំណុចខាងលើ ពីមុនម​ក​គេ​ដា​ក់​ទល់បង្អោលការពារដួលរលំបង្គោល នៅចិញ្ចើមផ្លូវចាស់ ហើយ អាជ្ញាធរ ក្រុមហ៊ុនស្ថាបនា កសាងផ្លូវបេតុងថ្មី ពង្រី​កឲ្យបាន​ធំ​ទូ​លលា​យជាងមុន ធ្វើឲ្យជន្ទល់បង្គោលភ្លើង នៅលើផ្លូវបេតុងទៅវិញ ហើយខណៈដែលមិនទាន់កែសម្រួល បង្វែរ ឬដកចេញ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ អ្នកដំណើត កើតក្តីព្រួយបារម្ភអំពីសុវត្តិភាពចរាចរណ៍។

ក្រោយមានការបារម្ភពីសុវត្តិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋតាមផ្លូវបេតុនោះ ទើបអាជាធរសម្រេចចុះ​ដកជន្ទល់​បង្គោ​ល​ភ្លើ​ង​មួយដើមខាងលើចេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុជូនប្រជាពលរដ្ឋធ្វើដំណើរទៅមក៕

May be an image of 2 people, car, road and text

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds