តុលាការកាត់ទោសក្រុមឧក្រិដ្ឋជនប្លន់រំដោះអ្នកទោសនិងអ្នកទោសមេខ្លោងជួញដូរគ្រឿងញៀន១៣នាក់ដាក់ពន្ធនាគារព្រៃស
(រាជធានីភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភំ្នពេញ លោក កី ម៉ានេរ៉ា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រុមឧក្រិដ្ឋជន និងអ្នកទោសមេខ្លោងជួញដូរគ្រឿងញៀនទាំង១៣នាក់ នៅពន្ធនាគារព្រៃស ។
តាមដីការបស់លោកចៅក្រមស៊ើបសួរបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យទាំង១៣នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ ៖
១-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ផ្តើមគំនិតក្នុងអំពើ ចាប់ ឃុំឃាំង និងបង្ខាំងមនុស្ស ដោយខុសច្បាប់ មានស្ថានទម្ងន់ទោស លួចរត់មានស្ថានទម្ងន់ទោស (ដោយប្រើប្រាស់អាវុធ) ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ និងបទល្មើសសម្អាតប្រាក់ តាមបញ្ញត្តិមាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ។
២-សមគំនិតក្នុងអំពើលួចរត់មានស្ថានទម្ងន់ទោស (ដោយមានប្រើប្រាស់អាវុធ) តាមបញ្ញត្តិ មាត្រា ២៩ និងមាត្រា ៥៦៤ នៃក្រមព្រហ្មទណ្ឌ ។
៣-សមគំនិតក្នុងអំពើរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៤៨៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការ ត្រួត ពិនិត្យគ្រឿងញៀន ។
៤-សមគំនិតក្នុងអំពើចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស
តាមបញ្ញត្តិមាត្រា ២៩ ,មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ ។
៥-បោះបង់អាវុធក្នុងទីកន្លែងសាធារណៈ ផ្តើមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែង សាធារណៈ និងសមគំនិតក្នុងអំពើបោះបង់អាវុធក្នុងទីកន្លែងសាធារណៈ តាមបញ្ញត្តិមាត្រា ២៨ មាត្រា ២៩ និងមាត្រា ៤៩១ នៃក្រមព្រហ្មទណ្ឌ ។
៦-រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ ចាប់ឃុំឃាំង និង បង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា ៤៨៦ ,មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ
៧-កាន់កាប់ និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត តាមបញ្ញត្តិមាត្រា ៤៩០ នៃក្រម ព្រហ្មទណ្ឌ ។
សូមរម្លឹកថា កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងមានការចូលរួមពីតំណាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យមួយក្រុមពាក់ពន្ធករណីក្រុមប្រដាប់អាវុធប្លន់ទណ្ឌិតយកចេញពីគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនទាំងមេខ្លោង និងបក្ខពួកចំនួន១១នាក់ និងក្រោយមកកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវឃាត់ខ្លួនជសង្ស័យបាន២នាក់ទៀតនៅខេត្តសៀមរាប ដែលសរុបមានចំនួន១៣នាក់ រួមមាន ៖
១-ឈ្មោះ ចិន សិនហាន ភេទប្រុស ជនជាតិចិន ជាមេក្លោង ដែលតុលាការផន្ទាទោសដាក់ពន្ធនាគារខេត្តសៀមរាប ចំនួន៥២ឆ្នាំ ។
២-ឈ្មោះ ស៊ឹម សឿម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិស្រែវាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
៣-ឈ្មោះ ក្លូអេ យិនរ៉ុង ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន សញ្ជាតិចិន កើតនៅខេត្តជាំងស៊ូ ប្រទេសចិន។
៤-ឈ្មោះ ផេវ ប្រាសិទ្ធសិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក
៥-ឈ្មោះ សាវី សាវុធ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
៦-ឈ្មោះ អិន ចាន់ទី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
៧-ឈ្មោះ សំ ដេវីដ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
៨-ឈ្មោះ រឹម សុផល ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
៩-ឈ្មោះ សៀន ហ្វ្រូសសារ៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក ទីកន្លែងកំណើតនៅប្រទេសហ្វីលីពីន ។
១០-ឈ្មោះ ខាន់ សុខា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប។
១១-ឈ្មោះ ឈិន យៀកស៊ីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិនតៃវ៉ាន់ សញ្ជាតិចិន កើតនៅខេត្តលៀនប៉ែ កោះតៃវ៉ាន់ ប្រទេសចិន ។
១២-ឈ្មោះ ឆេង យូសេង ។
១៣-ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ ៕