គណបក្សយុវជនកម្ពុជាបើកកិច្ចប្រជុំលើកដំបូងក្រោយការបោះឆ្នោតដោយពិភាក្សាលើប្រធានសំខាន់ៗ៣
- ប្រធានបទទី១. ការវាយតម្លៃការងារគណបក្សយុវជនកម្ពុជាកន្លងទៅ និងលើកទិសដៅការងារបន្តទៅថ្ងៃខាងមុខតទៅទៀត
- ប្រធានបទទី២. បំពេញបន្ថែមភាពខ្វះខាតការអនុវត្តន៍ការងារនយោបាយ
- ប្រធានបទទី៣. ពិភាក្សាលើការសម្រេចចិត្តចូលរួមឬមិនចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅអាណត្តិទី៧នេះ។
ចំពោះប្រធានបទទី៣ គណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្សយុវជនកម្ពុជា បានស្វាគមន៍ចំពោះការបង្កើតឱ្យមានឡើងវិញនូវយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅអាណត្តិទី៧នេះ ហើយគណបក្សយុវជនកម្ពុជារង់ចាំព្រះរាជក្រឹត្យដាក់ឱ្យយន្តការនេះដំណើរការ ដើម្បីសិក្សាឈានទៅចូលរួម៕