លោកឧកញ៉ា គឹម ហ៊ាង ៖ តម្លៃដីខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលមួយបន្ទាប់ពីភ្នំពេញ

ក្រុមហ៊ុន​ KW Cambodia (Keller Williams Cambodia) ដែល​មាន​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ជា​ប្រ​ធា​ន​ ​​និង​ជាក្រុមហ៊ុន​អចល​ន​ទ្រព្យយក្ស​មួយ​​ មាន​ប្រភពដើម​មក​ពី​សហរដ្ឋអាមេរិក ​បាន​បង្ហាញ​ពី​ហាង​ឆេ​ង​ដី​នៅប្រទេសកម្ពុជាក្នុងនោះ​រាជធានីភ្នំពេញ នៅ​តែ​នាំមុនគេ ខណៈខេត្តព្រះសីហនុ ក៏មាន​ហាង​ឆេ​ង​ល្អផ​​ង​ដែ​រ​។

លោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង បានអោយដឹងថា បច្ចុប្បន្ននេះតម្លៃដីនៅប្រទេសកម្ពុជា ​រា​ជ​ធានីភ្នំពេញកំពុងតែនាំមុ​ខគេ​លេខ១ អត់​មានលេខ២ទេ ខេត្តផ្សេងដូចជាសៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ សុទ្ធសឹងតែខេត្តដែលខ្លាំងផងដែរ។ ប៉ុន្តែខេត្តព្រះសីហនុ​ជា​ខេត្តឈរលេខ២បន្ទាប់ពីភ្នំពេញ ពិសេសនៅ​តំ​ប​ន់​មា​ត់​ស​មុទ្រថ្លៃហើយ បរទេសគេទៅនៅច្រើន​។

ដោយឡែកក្រៅពីភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម ព្រះសីហនុ ខេត្តដែលមានតម្លៃដីល្អ​បន្ទាប់​គឺ​ខេ​ត្ត​ក​ណ្តាល ព្រោះខេ​ត្ត​ក​ណ្តា​ល​ជាខេត្តដែលពទ្ធ័ជំវិញភ្នំពេញ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន KW Ca​mbodia មានបំណង​ប​ង្កើ​ត​សា​ខា​នៅ​ទី​នោះ​ផ​ងដែរ។

សូមបញ្ជាក់ផងដែរថា លោកឧកញ៉ាបណ្ឌិតគឹម ហ៊ាង​ ជាអ្នកជំនាញវាយតម្លៃអចលនទ្រព្យ លោកជាប្រធានក្រុមហ៊ុនKW Cambodia គឺជាយីហោ នៃក្រុមហ៊ុនអចលនទ្រព្យអាមេរិក ដែលមានសាខា និងអនុសាខា នៅ៥២ប្រទេស៥ទ្វីប និងមានសមាជិកជិត ២០០,០០០នាក់ នៅទូទាំងពិភពលោក៕រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍ​ច្រើន និង​មានការ​ទាក់ទាញ​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ​ - Rasmei Kampuchea Dailyតើរាជធានីភ្នំពេញ​កំពុងរស់នៅលើបឹង​ប៉ុន្មាន? ​ហើយឈ្មោះអ្វីខ្លះ? – Koh Santepheap Daily

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds