ទាយមើលថា តើការប្រកួតរវាង Ajax ទល់នឹង Tottenham Hotspur យប់នេះនរណាគេឈ្នះ!
Liverpool បានរង់ចាំរួចជាស្រេចនៅវគ្គផ្តាច់ព្រ័ត្រ ដោយត្រៀមខ្លួនជួបនឹងក្រុមខ្លាំងមួយក្នុងចំណោម Ajax Asterdam និង Tottenham Hotspurs។ គួររម្លឹកថា Spur ត្រូវបានក្រុម Ajax នាំមុខមុន ១-០ កាលពីជើងទី១ នៅឯកីឡដ្ឋាន New White Hart Lane របស់ខ្លួន។ យ៉ាងណាក្តី អព្ភូតហេតុនៅតែអាចកើតមានគ្រប់ពេលក្នុងពិភពបាល់ទាត់។
Ajax ដែលជាម្ចាស់ផ្ទះកំពុងមានទម្រង់លេងល្អគួរឱ្យកត់សម្គាល់ ជាក់ស្តែង ៥ប្រកួតចុងក្រោយនេះ Ajax នៅមិនទាន់ចាញ់នៅឡើយទេ ដោយបានយកឈ្នះ Ajax ២-១, ឈ្នះ Groningen ១-០, ឈ្នះ Vitesse ៤-២, ឈ្នះ Spur ១-០, ឈ្នះ Willem II ៤-០។ ដោយឡែក Spur វិញ ហាក់ដូចជាមិនសូវកាក់កបប៉ុន្មានទេ ដោយ ៥ប្រកួតចុងក្រោយនេះចាញ់៤ ឈ្នះ១ ដោយចាញ់ក្រុម Bournemouth, Ajax, Man City និងចុងក្រោយគេនេះគឺចាញ់ក្រុម West Ham ១-០ ដោយឈ្នះតែមួយប្រកួតប៉ុណ្ណោះពេលប៉ះ Brighton។