អតីតអ្នកការសែតចំនួន៣រូប ក្លាយជារដ្ឋមន្ត្រី នីតិកាលទី៧

សម្រាប់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ឆ្នាំ២០២៣ នេះ អតីតអ្នកការសែតចំនួន៣រូប ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្នុងនោះលោកនេត្រ ភក្ត្រា ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកប៉ែន បូណា និងលោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

លោ​ក នេត្រ ភក្ត្រា អតីតជានាយកគ្រប់គ្រងការីនិពន្ធនៃកាសែតភ្នំពេញប៉ុស្តិ៍ ត្រូវបានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជ្រើស​រើ​ស​ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជំនួសលោក ខៀវ កាញារីទ្ធ។ លោក នេត្រ ភក្ត្រា បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រចំនួន​ពីរ គឺបរិញ្ញាបត្រផ្នែកភាសាបារាំង និងបរិញ្ញាបត្រផ្នែក​សារព័ត៌មាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយលោក ក៏ធ្លាប់បាន​ទៅ​សិ​ក្សានៅប្រទេសបារាំងថែមទៀតផង។ លោក គឺជាអ្នកជំនាញសារព័ត៌មាន ប្រកបដោយបទពិសោធ និងចំណេះដឹង ហើយមាន​ភា​ព​ប៉ិនប្រសប់លើការបណ្ដុះ​បណ្ដាលធន​ធាន​ម​នុស្ស។ អតីតអ្នកកាសែតរូបនេះ ធ្លាប់បានបម្រើការងារនៅស្ថាប័ន​សារព័ត៌មាន​ជា​ច្រើ​ន ដូចជា បម្រើការនៅទូរទស្សន៍ជាតិកម្ពុជា ជាអ្នករាយការណ៍ព័ត៌មានប្រចាំខេត្តសៀមរាបឱ្យកាសែតសំណេរថ្មី ជានិពន្ធ​នាយ​ក​កា​សែ​តមេគង្គថែម និងក្រោយមកជានាយកគ្រប់គ្រងការីនិពន្ធផ្នែកភាសាខ្មែរ នៅកាសែតភ្នំពេញប៉ុស្ដិ៍។ឯកឧត្តម នេត្រ ភក្ត្រា៖ ជោគជ័យលើការលក់ឥណទានកាបូន  បានលើកតម្កើងកិត្យានុភាពជាតិកម្ពុជាលើឆាកអន្តរជាតិ – វិមាន៧មករា

លោកប៉ែន បូណា គឺជាអ្នកកាសែតដែលមានបទពិសោធន៍យូរឆ្នាំនិងលេចធ្លោម្នាក់ ដែលបានប្រឡូកក្នុងវិស័យ​ព័ត៌មាន​ក្នុងទ​សវ​ត្ស​ឆ្នាំ​១៩៩០។ ​ចេញពីសាលាកាសែតនៅ IFL លោកបានធ្វើជាអ្នកកាសែតនៅកាសែតបារាំង Cambodge Soir មុន​នឹ​ង​ក្លា​យ​ជា​និ​ព​ន្ធ​នាយកកាសែតបារាំងនេះ។ លោកក៏ជាអ្នកឆ្លើយឆ្លងព័ត៌មាន ជានិពន្ធនាយក និងអ្នកវិភាគ Chronique ប្រចាំវិទ្យុបារាំង RFI មិន​តិច​ជាង១០ឆ្នាំទេ។ លោកបានក្លាយជានិពន្ធនាយកទូរទស្សន៍ PNN នៅខែមេសា ឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន។ ក្នុង​ពេ​ល​ដំ​ណា​លគ្នា លោកក៏បានឡើងកាន់តំណែងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា នៅខែមេសា ឆ្នាំ២០១៥។ លោកប៉ែន បូណា ក៏ជា​គ្រូ​ប​ណ្តុះ​បណ្តាលផ្នែកសារព័ត៌មានផងដែរ។លោក ប៉ែន បូណា៖ ពាក្យដែលគេលឺញឹកញាប់បំផុតគឺ សារព័ត៌មានឯករាជ្យ,  តើប្រទេសណាដែលមានសារព័ត៌មានឯករាជ្យ? (Video inside)

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បាបបញ្ចប់ការសិក្សាថ្នាក់វិទ្យាស្ថាននយោបាយ។ លោកបានចូលធ្វើការ​ជា​អ្ន​ក​កា​សែ​ត នៅវិទ្យុបារាំង​អន្ត​រជាតិ RFI នៅឆ្នាំ១៩៩៣ ដើមដំបូងនៅការិយាល័យ និពន្ធជាភាសាបារាំង និង ក្រោយមកទៀត​នៅ​កា​រិ​យា​ល័យនិពន្ធជា ភា​សា​ខ្មែរ នៅឆ្នាំ២០០២ ជានាយកកិច្ចការអាស៊ី នៅឆ្នាំ២០០៨ និងជាប្រធានគ្រប់គ្រងរាល់​ការផ្សាយ​ជាភា​សា​ប​រ​ទេស នៅ​ឆ្នាំ​២​០​១​០។ តាំងពីខែកញ្ញាឆ្នាំ២០១២មក លោក ហ្សង់-ហ្វ្រង់ស័រ តាន់ ត្រូវបាន វិទ្យុបារាំងអន្តរជាតិ RFI បញ្ជូនម​ក​ធ្វើ​ការជាប្រចាំនៅ​ក្នុងភ្នំពេញ ដើម្បីបើកសាខា និង ដើម្បីពង្រីកការផ្សាយជាខេមរភាសានៃវិទ្យុ បរទេសមួយនេះ នៅទូទាំង​ប្រទេ​ស​​កម្ពុជា។ លោកបានលាឈប់ពីអ្នកគ្រប់គ្រងវិទ្យុបារាំងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣​៕លោក ហ្សង់ ហ្វ្រង់ស័រ តាន់នឹងលាឈប់ពីនាយកវិទ្យុបារាំងអន្តរជាតិ( RFI)  ប្រចាំនៅកម្ពុជា - Newsroom Cambodia

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds