សម្ដេចហ៊ុន សែន៖ ខ្ញុំឃើញអ្នកដឹកនាំបន្តវេនបន្សល់ទុកនូវសន្តិភាព និងស្ថេរភាពនយោបាយ

ក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី ២២ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា សម្ដេច ចង់ឃើញអ្នកដឹកនាំបន្តវេនបន្សល់ទុកនូវសន្តិភាព និងស្ថេរភាពនយោបាយ និងដឹកនាំកម្ពុជាទៅកាន់ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់តាមការគម្រោងទុក និងឈានទៅដល់ប្រទេសមានចំណូលខ្ពស់។

សម្ដេចតេជោ ហ៊ុន សែន បានអោយដឹងថា «ខ្ញុំចង់ឃើញ ២ចំណុច ទីមួយចង់ឃើញអ្នកបន្តវេនជំនាន់ក្រោយ បន្តរក្សានូវសន្តិភាព និងស្ថិរភាពខាងនយោបាយ ឲ្យបានតទៅទៀត នេះជាចំណុចទីមួយជាមូលដ្ឋានគ្រឹះ ឯចំណុចទីពីរ ដែលខ្ញុំចង់ឃើញនោះ គឺសម្រេចឲ្យបាននូវការចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ចង់ឃើញឲ្យក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមការគ្រោងទុក »

សម្ដេចតេជោ ហ៊ុន សែន ជឿជាក់ថា គណៈរដ្ឋមន្រ្ដីថ្មី គឺមានលទ្ធភាពក្នុងការដឹកនាំប្រទេសកម្ពុជា ជាមួយនឹងកិច្ចការដែលនៅសេសសល់ និងកិច្ចការងារថ្មីៗបន្ថែមទៀត ដែលនេះ គឺជាអម្រែករបស់ថ្នាក់ដឹកនាំសម្រាប់អាណត្តិទី៧នេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds