ឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែត ប្ដេជ្ញាចិត្តថា នឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ
បន្ទាប់ពីរដ្ឋសភាបានផ្ដល់សេចក្ដីទុកចិត្តជូនឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំសមាសភាពគណៈរដ្ឋមន្ត្រី សម្រាប់នីតិកាលទី ៧ ឯកឧត្ដមបណ្ឌិត បានសន្យា និងប្ដេជ្ញាចិត្តថា នឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាជន។
ឯកឧត្ដមបណ្ឌិត មានប្រសាសន៍បែបនេះថា «ជាមួយគ្នានេះ ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា ខ្ញុំសូមសន្យា និងធ្វើការប្ដេជ្ញាជាឱឡារឹកជូនជនរួមជាតិ ទូទាំងប្រទេសថា ខ្ញុំនឹងប្ដូរផ្ដាច់ដឹកនាំស្ថាប័ននីតិប្រតិ បត្តិរបស់ជាតិ ធានាអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ ដែលជាការសន្យារបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាជន»៕