អធិការរងខណ្ឌចំការមន វាយពលរដ្ឋសន្លប់ និងបុរសបើកកង់បីបញ្ច្រាស់ រកប្រើហឹង្សាដាក់អ្នកជិះឡាន ត្រូវតុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​អធិការរង ខណ្ឌចំការមន​ ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ​ហិ​.​ង្សា​ដោយ​ចេតនា​ករណី​«​វ៉ៃ​ទៅ​វ៉ៃ​មក​» បណ្តាល​ឲ្យ​ភាគី​បើកបរ​រថយន្ត​សន្ល​.​ប់ ចំណែកបុរស់ជើងខ្លាំងដែលបើកបរបញ្ច្រាសទិស ហើយ​យក​ដែក​ទីប​ប៉ុនប៉ង​វា​.​យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​ក៏​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ដែរ ។

សំណុំរឿង លោកអធិការប្រើប្រាស់អំពើហឹង្សាដាក់ពលរដ្ឋកើតឡើង កាលពី​យប់ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៣ នៅ​ លើ​ផ្លូវ​៤៨៤ កែង​ផ្លូវ​លេខ​៩៩ ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ មាន​ករណី​បុរស​ម្នាក់​បើករថយន្ត PRIUS ពាក់​ស្លាក​លេខ​ភ្នំពេញ 2BV-5390 ទៅ​បុក​ឃឿ​ន​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ខូចខាត​បន្តិចបន្តួច បន្ទាប់​ពី​កើតហេតុ​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក PCX ជា​អធិការរង​នគរបាល​ខណ្ឌចំការមន​បាន​មក​ឃាត់​រថយន្ត ហើយ​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​រហូត​ដល់​ប្រើ​អំពើ​ហិ​.​ង្សា​វា​.​យ​ម្ចាស់​រថយន្ត​ឲ្យ​សន្ល​.​ប់​នៅ​កន្លែង ។

រីឯ​អ្នកបើកបរ​ម៉ូតូ​កង់​បី (​ផាស អាប់​)​ដែល​បើក​បញ្ច្រាសទិស ហើយ​មាន​បំណង​ប្រើ​អំពើ​ហិ​.​ង្សា ឈ្មោះ កែ ឃឹម ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខេត្តកណ្ដាល​ឃាត់ខ្លួន កាលពី​ព្រលប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៣ នៅ​ក្នុងស្រុក​ខ្សាច់កណ្ដាល។ ការឃាត់ខ្លួននេះបន្ទាប់ពី​បានឃើញ វី​ដេ​អូ​នៅ​លើ​បណ្តាញ​សង្គម ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ឲ្យ​ធ្វើការ​ស្រាវជ្រាវ រក​អ្នកបើកបរ​ម៉ូតូ​កង់​បី​ដែល​បញ្ច្រាសទិស​មាន​បំណង​ប្រើ​ដែក​ទីប​វា​.​យ​ទៅ​លើ​អ្នកបើកបរ​រថយន្ត​នោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds