បុរសម្នាក់ត្រូវត្រីកំពតខាំរងរបួសធ្ងន់នៅស្រុកសំឡូត

(ខេត្តបាត់ដំបង)៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៤០នាទី នៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីកំពតខាំមនុស្សម្នាក់ បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ខណៈពេលដែលគាត់ដើរធ្លាក់អង្លុង។ ជនរងគ្រោះឈ្មោះ សួន ចំរើន អាយុ៦៣ឆ្នាំ មានទីនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។


ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកសំឡូត សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើ ជនរងគ្រោះឈ្មោះ សួន ចំរើន ពិតជាត្រូវបានត្រីកំពតខាំចំសរសៃឈាម ទើបបណ្ដាលអោយមានឈាមហូពុំឈប់ពិតប្រាកដមែន។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានក្រុមគ្រួសារចាត់បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពស្រុក ដើម្បីសម្រាកព្យាបាល៕

Processed with Rookie Cam
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds