អគ្គស្នងការ បញ្ជាអោយកម្លាំងជំនាញតាមចាប់ពិរុទ្ធជន ដែលត្រូវខ្មាន់កាំភ្លើ.ងរំដោះ
ភ្នំពេញ៖ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងរំដោះ អ្នកទោសគ្រឿងញៀនជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំង នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ កម្លាំងអគ្គនាយកដ្ឋានពន្ធនាគារ និងគ្រប់បណ្តាស្នងការដ្ឋានគរបាលរាជធានី-ខេត្តទាំងអស់ ពិសេសខេត្តជាប់ព្រំដែន បើកប្រតិបត្តិការស្វែងរកចាប់ខ្លួនមកយកកាត់ទោសវិញ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ មេក្លោងជួញដូរគ្រឿងញៀនជនជាតិចិន ដែលកំពុងរត់គេចខ្លួននេះ ឈ្មោះ Chen hsin han អាយុ៤៥ឆ្នាំជនជាតិចិន ជាប់ទោសពាក់ព័ន្ធករណីគ្រឿងញៀន ដែលចំនួនទោស៥២ឆ្នាំ។ ពិរុទ្ធជននេះ ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួន តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយតុលាការរាជធានីភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារព្រៃស តែក៏ត្រូវប្តូរទៅដាក់ពន្ធនាគារនៅខេត្តសៀមរាបវិញ។
សូមជម្រាបថា ខ្មាន់កាំភ្លើងមួយក្រុមមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងមានតកាណុង បានសម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ ដែលមន្ដ្រីពន្ធនាគារបញ្ជូនទៅពេទ្យធ្មេញមួយកន្លែង។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិចធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប៕