​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ​​

រាជធានី​ភ្នំពេញ ៖ លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ នៅ​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២៣ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ឧកញ៉ា​ប្រធាន​ក្រុមហ៊ុន​ពិភព​ដី​មាស និង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះ​អា សន្ន បន្ទាប់​ពី​តំណាង​អយ្យការ​បញ្ចប់​ការ​ស៊ើបសួរ​ជា​ផ្លូវការ​រួច មក ។ ចំណែក​សន្តិសុខ​៨ នាក់​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ ដោយ​សំអាង​ហេតុ​មិន​ពាក់​ពន្ធ​បទល្មើស ។

ជន​ត្រូវ​ចោទ​ទាំង​៦ នាក់​មាន ៖ ១-ឈ្មោះ ហ៊ី គឹ​ម​ហុង ភេទ​ប្រុស អាយុ​៤១ ឆ្នាំ មុខរបរ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល និង​ជា​ម្ចាស់​ក្រុមហ៊ុន​ពិភព​ដី​មាស​អ៊ិ​ន​វេស​ម៉ិ​ន​ឯ​.​ក (​ជាប់ចោទ​ពី​បទ​.​ឆបោក មាន​ស្ថាន​ទម្ងន់ទោស “​ជា​ក្រុម​មានការ​ចាត់តាំង​”) តាម​បញ្ញត្តិ​មាត្រា ៣៨០ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-​ឈ្មោះ លី សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ, ៣-ឈ្មោះ កែ វិច្ឆិកា ភេទ​ប្រុស អាយុ​២៤ ឆ្នាំ, ៤-ឈ្មោះ ម៉ិច សុធា​រ៉ា ភេទ​ប្រុស អាយុ​២៦ ឆ្នាំ, ៥-​ឈ្មោះ ឈឹ​ម សុភា ភេទ​ប្រុស អាយុ​៤២ ឆ្នាំ, ៦-​ឈ្មោះ ប៊ុត រ៉ី ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ អ្នកទាំង៥ នាក់ ជាប់ចោទ​ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​) តាម​បញ្ញត្តិ​មាត្រា ២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​ជម្រាប​ថា នៅ​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​ស​២០២៣ វេលា​ម៉ោង​៣ រសៀល កម្លាំង​ការិយាល័យ​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ​កម្លាំង​កង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បាន​ចុះ​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ី គឹ​ម​ហុង នៅ​ចំណុច​សា្ន​ក់​ការ ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​បទល្មើស អំពើ​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស (​ក្រុម​មានការ​ចាត់តាំង​) លើ​ទឹកប្រាក់​ចំនួន ៣៨៧,២០០ ដុល្លារ​អា​មេ​រិ​ក (​សាមសិប​ប្រាំបី​ម៉ឺន​ប្រាំពីរ​ពាន់​ពីរ​រយ​ដុល្លារ​អា​មេ​រិ​ក​) ប្រព្រឹត្ត​នៅ​ចំណុច​ក្រុមហ៊ុន ពិភព​ដី​មាស អ៊ិ​ន​វេស​ម៉ិ​ន ឯ​.​ក មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ នៅ​ក្នុង​ឆ្នាំ​២០២១ ,​ឆ្នាំ​២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ លេខ ៣០៧ អយក ចុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២៣ ចេញ​ដោយ ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប៉ុន្តែ​ពេល​ចុះ​ទៅ​ដល់​ស្នាក់​ការ​ក្រុមហ៊ុន​ឈ្មោះ ហ៊ី គឹ​ម​ហុង បាន​ប្រើ​ក្រុម​សន្តិសុខ និង​បុគ្គលិក​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​ធ្វើការ​រារាំង​ប្រឆាំង និង​កម្លាំង​សមត្ថកិច្ច ដែល​ចុះ​អនុវត្ត​ដីកា​បញ្ជា​ខាងលើ ដោយ​ក្រុម​សន្តិសុខ និង​បុគ្គលិក​របស់​ក្រុមហ៊ុន បាន​ប្រើ​អំពើ​ហិង្សា​វាយដំ​មក​លើ​សមត្ថកិច្ច​បណ្តាល​ឲ្យ​សមត្ថកិច្ច​ចំនួន​៤ នាក់​រង​របួស បន្ទាប់​មក​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ ហ៊ី គឹ​ម​ហុង និង​ក្រុម​សន្តិសុខ បុគ្គលិក​របស់​ក្រុមហ៊ុន​សរុប​ចំនួន​១៤ នាក់ បញ្ជូន​មក​ការិយាល័យ​ដើម្បី​ធ្វើការ​សាកសួរ​ចាត់ការ​តាម​នីតិ​វី​ធី៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds