នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖ សូមប្រុងប្រយ័ត្នខ្ពស់ ចំពោះអ្នកនិយមថតរូបស្រាត និងវីដេអូស្រើបស្រាលពេលរួមរ័ក្ស!

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ធ្វើការក្រើនរំលឹកដល់ប្រជាពលដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងគិតគូឱ្យបានវែងឆ្ងាយ មុនសម្រេចចិត្តថតរូបភាពស្រាត អាក្រាតកាយ ឫវីដេអូឃ្លីបពេលបង្កាត់ភ្លើងស្នេហ៍ រួមរក្ស័លើគ្រែជាមួយដៃគូ។

ការអំពាវនាវនេះ ក្រោយមានពាក្យបណ្តឹងជាច្រើនករណី អំពីការបែកធ្លាយរូបភាពស្រាត អាក្រាតកាយ ដែលជនរងគ្រោះបានដាក់ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចជំនាញ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា ការនិយមថតរូបភាពស្រាត ដើម្បីផ្ញើឱ្យគូស្នេហ៍មើល និង ជាពិសេសនោះគឺការថតវីដេអូឃ្លីប អំឡុងពេលឡើងឋានសួគ៌ ដែលនេះសុទ្ធសឹងជាហានិភ័យ ដូចជាការទុកគម្រាមពីសំណាក់ដៃគូ និង ខ្លះទៀតបានបែកធ្លាយពេញបណ្តាញអ៊ីធឺណែត។

អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លូរធ្ងន់ធ្ងរប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឃាត់ខ្លួនបុគ្គលមួយរូបពាក់ព័ន្ធនឹងការគម្រាមនារីដែលជាអតីតគូរស្នេហ៍ចាស់របស់ខ្លួនថានឹងចែកចាយរូបភាព វីដេអូអាក្រាតកាយដែលខ្លួនធ្លាប់បានថតក្នុងកំឡុងពេលរួមដំណេកជាមួយគ្នា៕

 

មិន​មាន​ការពណ៌នា​រូបថត​ទេ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds