ផល សោភ័ណ្ឌ នឹងទៅប្រកួតនៅប្រទេសរុស្ស៊ី នៅសប្តាហ៍ក្រោយ
នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ខាងមុខ កីឡាករប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ នឹងទៅប្រកួតនៅប្រទេសរុស្ស៊ីជំនាញឃីកបុកស៊ីងដែលការប្រកួតនេះរៀបចំដោយក្រុមប្រឹក្សាកីឡាប្រយុទ្ធអាជីពអន្តរជាតិ (IPCC)។ នេះបើយោងតាមលោក Tommy Kim អ្នកតំណាង IPCC ប្រចាំនៅប្រទេសកម្ពុជា និងជាទីប្រឹក្សាក្រុមហ៊ុនថោនគ្រុប។
លោក Tommy Kim បានទម្លាយឲ្យដឹងថា «ការណាត់ជួបត្រូវបានកំណត់…ក្នុងនាមខ្ញុំតំណាងឲ្យ IPCC យើងនឹងបន្តការជួយជ្រោមជ្រែង និងលើកស្ទូយកីឡាប្រដាល់គុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជួបគ្នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៨ នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី»៕