ចាប់ខ្លួនជនសង្ស័យ២នាក់និងដកហូតសារធាតុញៀនជាង៥៨គីឡូក្រាម

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចដីឡូត៌ទុលចោល មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២:១០នាទីរំលងអាធ្រាត។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖
១-ឈ្មោះ អ៊ាន រដ្ឋនី ភេទប្រុស អាយុ ៣៨ឆ្នាំ
២-ឈ្មោះ ភ័ណ្ឌ សុគុណ ភេទប្រុស អាយុ ៣១ឆ្នាំ
វត្ថុតាងចាប់យក៖ សារធាតុញៀន(ខេតាមីន) ចំនួន ២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងរថយន្តម៉ាក High Lander ចំនួន ១គ្រឿង។
បន្ទាប់មកកម្លាំងជំនាញបានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន ១០ដុំទៀត ទម្ងន់ ១០គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។ បន្ទាប់ពីកំណត់មុខសញ្ញាបក្ខពួកមួយចំនួនរួចមក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន ៣ទីតាំង ដកហូតសារធាតុញៀមចម្រុះចំនួន ១៩មុខ មានទម្ងន់ ២៨គីឡូ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត ។
សរុបដកហូតសារធាតុចម្រុះ ទម្ងន់ ៥៨គីឡូ ៨៤៨ក្រាម៖ មានសារធាតុញៀន ទម្ងន់ ៣០គីឡូ០៧ក្រាម ក្នុងនោះមាន (ប្រភេទ ខេ ចំនួន ១៩គីឡូ៩១៥ក្រាម, ប្រភេទ ICE ចំនួន ១០គីឡូ០៥ក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ២៨គីឡូ៧៧៨ក្រាម)
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds