កម្ពុជា ដណ្តើមបានមេដាយ៧១គ្រឿង ពីព្រឹត្តិការណ៍កីឡាប៉ូលីសពិភពលោក
(ភ្នំពេញ)៖ ក្រុមកីឡានគរបាលជាតិកម្ពុជា បានបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដាហើយនាល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ ដោយដណ្ដើមបានមេដាយសរុប ៧១គ្រឿង ក្នុងនោះមានមេដាយមាស ៣៣ ប្រាក់ ២៩ និងសំរឹទ្ធ ៩គ្រឿង។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា គឺចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ខណៈកម្ពុជា បានបញ្ជូនក្រុមកីឡានគរបាលជាតិចំនួន ១២ប្រភេទកីឡាចូលរួម ក្រោមការដឹកនាំរបស់លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ៕