បាល់ទះឆ្នេខ្សាច់កម្ពុជា ឈ្នះមេដាយប្រាក់ ខណៈបាល់ទះក្នុងសាល ឈ្នះមេដាយមាស ពីការប្រកួតកីឡានគរបាលពិភពលោក

ក្រុមបាល់ទះឆ្នេខ្សាច់កម្ពុជា របស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយប្រាក់ ខណៈបាល់ទះក្នុងសាល ឈ្នះមាដាយមាស ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (the 20th World Police & Fire Games 2023) នៅទីក្រុង Winnipeg ប្រទេសកាណាដា។

ក្រុមបាល់ទះឆ្នេរខ្សាច់ក្រសួងមហាផ្ទៃកម្ពុជា ឈ្នះមេដាយប្រាក់ បន្ទាប់ពីទទួលជោគជ័យលើក្រុមសហរដ្ឋអាមេរិច ក្នុងលទ្ធផល 21-13 នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយរបូតឱកាសដណ្តើមយកមេដាយមាស ក្រោយបរាជ័យក្រោមថ្វីដៃក្រុមជើងខ្លាំងរបស់ម្ចាស់ផ្ទះកាណាដាយ៉ាងប្រផុតប្រផើយ 19-21 នាវគ្គផ្តាច់ព្រ័ត្រ។

ដោយឡែកក្រុមបាល់ទះក្នុងសាលរបស់កម្ពុជាគ្រងមេដាយមាស ក្រោយយកឈ្នះ ក្រុមប្រេស៊ីល ក្នុងលទ្ធផល២សិតទល់នឹង០ នៅវគ្គពាក់កណ្តាល់ផ្តាច់ព្រត្រ័ និងបន្តឈ្នះ ក្រុមបាល់ទះប្រេស៊ីល៣សិតទល់នឹង០ វគ្គផ្តាច់ព្រ័ត្រ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅប្រទេសកាណាដា ចាប់ផ្ដើមការប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិក ជានគរបាលជាង ៧០ ប្រទេស ចូលរួម ខណៈកម្ពុជា បានបញ្ជូន ក្រុមកីឡានគរបាលជាតិចំនួន១៣ប្រភេទកីឡា ចូលរួម គិតមកដល់ថ្ងៃទី៤ សីហា នេះ ក្រុមអត្តពលិកកម្ពុជាទទួលបានមេដាយចំនួន៥៧ មេដាយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds