អាជ្ញាធរខេត្តកំពង់ធំ អោយពលរដ្ឋប្រុងប្រយត្ន័ ខណៈកម្រិតទឹកស្ទឹងសែន ហក់ជិតដល់កម្រិតប្រកាសអាសន្ន

(កំពង់ធំ)៖ ស្ថានភាពកម្រិតទឹកស្ទឹងសែន នៅស្ថានីយកំពង់ធំ និងតាមបណ្តោយដងស្ទឹងសែនបានហក់ជិតដល់កម្រិតប្រកាសអាសន្ន និងសូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសែនបង្កើនការប្រុងប្រយ័ត្ន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។

សេចក្តីជូនដំណឹងបានអោយដឹងថា​ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងសែន ជាពិសេសបងប្អូនដែលរស់នៅតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារៈ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណ៏មានការលិចលង់ណាមួយ កើតឡើង។

ទន្ទឹមគ្នានេះដែរអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឲ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds