សម្ដេចហ៊ុន សែនមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តីនៅអាណត្តិថ្មីនេះឡើយ

តាមរយៈសេចក្តីថ្លែងការណ៍ពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថារូបលោកមិនបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី នៅអាណត្តិថ្មីនេះទៀតឡើយ។

សម្ដេចតេជោ បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ នឹងមានការបោះឆ្នោតព្រឹទ្ធសភា លោកនាយករដ្ឋមន្រ្តីនឹងឈរឈ្មោះជាសមាជិកព្រឹទ្ធសភា និងក្លាយខ្លួនជាប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds