iPhone ប្រើសុខៗរលត់ ព្រោះហេតុផលនេះឯង
ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ម៉ោង 01:39 PM
(ដោយ៖ យឺន សីហា)
អ្នកប្រើប្រាស់ iPhone កាន់ឆ្នាំមួយភាគធំប្រាកដជាធ្លាប់ជួប នៅពេលដែលសាកថ្មភាគរយចេះតែថយទៅៗ ហើយជួនកាលប្រើសុខៗក៏រលត់ លុះត្រាតែយើងរត់យកទៅដោតសាកប្រហែល ៥ នាទី ទើបលោតដំណើរការមកវិញ។
ផ្អែកតាមបទពិសោធន៍ដែល Sabay ធ្លាប់ជួបផ្ទាល់ នោះទាក់ទងនឹងបញ្ហាផ្នែក Hardware នៃការខូចថ្ម ហើយយល់ល្អកុំសាកល្បងជួសជុលតាមរយៈ Software ដោយធ្វើការ Update ឬ Restore ម៉ាស៊ីនអី ព្រោះជាធម្មតាទូរសព្ទ iPhone បើកាលណាមានបញ្ហាគ្រឿងខូចត្រង់ចំណុចណាមួយ នៅពេល Restore វានឹងរមែងលោតកូដ Error ហើយអាចធ្វើឲ្យរឿងតូចក្លាយទៅជារឿងធំ។
ជៀសវាងការចំណាយច្រើនអ្នកគួរយក iPhone រត់ទៅរកជាងដែលមានជំនាញច្បាស់លាស់ ដោយសម្រាប់តម្លៃប្ដូរថ្មថ្មីនៃម៉ូដែល iPhone 5/5s មួយគ្រាប់ថ្លៃប្រហែល ៨ ទៅ ១០ ដុល្លារ ចំណែកឯ iPhone 6/6 Plus ប្រហែល ១៥ ដុល្លារ និងម៉ូដែលកាន់តែខ្ពស់ តម្លៃកាន់តែរាងក្រែលជាងនេះបន្តិចទៀត៕
ប្រភព៖ Sabay