ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់នៅកូរ៉េខាងត្បូងកើនដល់៣៩នាក់

លោក យូន ស៊ុកយុល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកទាំងអស់ប្រឹងប្រែងឱ្យអស់លទ្ធភាព តាម ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយការបំផ្លិចបំផ្លាញដែលបង្កឡើងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកន្លងមកនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី បានកើនដល់ ៣៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ចាប​់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកម្ល៉េះ ក្នុងពេលរដូវភ្លៀងដែលចាប់ផ្ដើម កាលពីចុងខែមិថុនា បានឈានដល់ចំណុចកំពូល។ ក្រៅតែពីអ្នកស្លាប់ ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងក៏បានរាយការណ៍ដែរថាមានមនុស្ស៩នាក់បាត់ខ្លួន និង៣៤នាក់ បានរងរបួស។

ដោយឡែក នៅក្នុងចំណោមអ្នកស្លាប់ មានសាកសពមនុស្ស១២នាក់ ត្រូវបានគេប្រទះឃើញនៅឯផ្លូវក្រោមដីមួយកន្លែងដែលត្រូវបានទឹកជំនន់ជន់លិច នៅក្នុងទីក្រុង ឆុងជូ (Cheongju) ស្ថិតនៅភាគកណ្ដាលនៃប្រទេសកូរ៉េខាងត្បូង ជាទីដែលរថយន្ដ១៦គ្រឿង ក្នុងនោះមានរថយន្ដក្រុងមួយគ្រឿងត្រូវបានជន់លិចកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅ។

នៅក្នុងកិច្ចប្រជុំបន្ទាន់មួយថ្ងៃចន្ទនេះ លោក យូន ស៊ុកយុលបានបង្គាប់ឱ្យអាជ្ញាធរកូរ៉េខាងត្បូង បង្កើនកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយដល់ជនរងគ្រោះ និងសន្យា ថានឹងស្ដារការខូចខាតឡើងវិញ ក្នុងនោះរួមមានទាំងការចាត់ទុកតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ជាតំបន់ដែលនឹងត្រូវបានយកចិត្តទុកដាក់ជាពិសេស៕

In this photo provided by South Korea National Fire Agency, rescuers search for survivors along a road submerged by floodwaters leading to an underground tunnel in Cheongju, South Korea, Sunday, July 16, 2023. Days of heavy rain triggered flash floods and landslides and destroyed homes, leaving scores of people dead and forcing thousands to evacuate, officials said Sunday.(South Korea National Fire Agency via AP)

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds