ក្រៅពីអាជីពសម្ដែង!លោក ស្រេន វុធថា ក៏ជាអ្នកកៀរគររកជំនួយសប្បុរសធម៌ជួយដល់កុមារកំព្រានិងទុរគតជនផងដែរ(មានវីដេអូ)
លោក ស្រេន វុធថា ជាតារាសម្ដែងភាពយន្តល្បីឈ្មោះមួយរូបរបស់កម្ពុជា ដោយលោកតែងតែបង្ហាញខ្លួនក្នុងរឿងភាពយន្តជាច្រើនទាំងភាពយន្តបែបសម័យ និងរឿងភាគបុរាណរបស់ខ្មែរ ព្រមទាំងរឿងភាគខ្លីៗផ្សេងៗទៀត។ ក្រៅពីអាជីវសម្ដែង លោក ស្រេន វុធថា ក៏តែងតែធ្វើការងារសង្គមផងដែរ ដោយលោកតែងតែកៀរគរ ដើម្បីរកថវិកាជួយទៅដល់កុមារកំព្រារ ឬទុរគតជន ចាស់ជរាគ្មានទីពឹងជាដើម។
គួរកត់សម្គាល់ថា កន្លងទៅ លោក ស្រេន វុធថា តែងតែបង្ហោះសារស្វែងរកជំនួយជួយដល់ក្មេងកំព្រា និងចាស់ជរាគ្មានទីពឹង នៅលើគណនីហ្វេសប៊ុករបស់លោក ព្រមទាំងបណ្ដាញសង្គមយូធូបរបស់លោក។
ខាងក្រោមនេះជាបណ្ដាញសង្គមយូធូបរបស់លោក ស្រេន វុធថា៖