៦ខែឆ្នាំនេះ!គ្រោះថ្នាក់ចរាចរណ៍សម្លា.ប់មនុស្ស៧៥៦នាក់និងរងរបួសជាង២ពាន់នាក
(រាជធានីភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៣ គ្រោះថ្នាក់កើតឡើងសរុបទូទាំងប្រទេសចំនួន ១.៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់៥៤ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២.០៧២នាក់ ក្នុងនោះរបួសធ្ងន់១.៣៣២នាក់។
យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នេះ បានអោយដឹងថា មូលហេតុដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន ៣៩ភាគរយ បើកបរមិនគោរពសិទ្ធិ ២៥ភាគរយ បត់ ១០ភាគរយ មិនប្រកាន់ស្តាំ ៩ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ កត្តាយានយន្ត ៤ភាគរយ ស្រវឹង ៣ភាគរយ ងងុយ ១ភាគរយ អាកាសធាតុ ១ភាគរយ និងភ្លើងសញ្ញា ១ភាគរយ។
របាយការណ៍បានអោយដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣ភគរយ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក ។
គិតក្នុងឆមាសទី១ ឆ្នាំ២០២៣ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ ថយចុះ ៦១លើក ស្មើ៤ភាគរយ(១.៥៤៨/១.៦០៩ល) ចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០ភាគរយ(៧៥៦/៩៤២ន) និងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧ភាគរយ (២.០៧២/២.២៣៥ន)។
របាយការណ៍បានកត់សម្គាល់អោយដឹងទៀតថា សភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់សរុបចំនួន ២លាន៤សែន៨,៤៦៨គ្រឿង គ្រោះថ្នាក់កើតឡើង ១៤៣ករណី(យប់ ៥២លើក) ខូចខាតយានចំនួន ១៤៨គ្រឿង ស្លាប់ ០៣នាក់ របួស ៤៤នាក់ ក្នុងនោះរបួសធ្ងន់ ០៧នាក់ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៣% ៕