តម្លៃសាំងធម្មតានៅថេរ ខណៈប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀល!
ក្រសួងពាណិជ្ជកម្មបានជូនដំណឹងពីតម្លៃលក់រាយរបស់ប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ដោយក្នុងនោះតម្លៃសាំងធម្មតានៅថេរត្រឹម ៤,១៥០រៀលក្នុងមួយលីត្រដដែល ខណៈតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃបន្តិច គឺ៤,០០០រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕