កម្ពុជានឹងអាចបន្តមានភ្លៀងធ្លាក់ពីតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១១ ខែកក្កដានេះ បានប្រកាសថា ចាប់ពីថ្ងៃទី១២-១៤ ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាបន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប(ចិន)។ចាប់ពីថ្ងៃទី១៥ ខែកក្កដានឹងអាចទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបថ្មី ដែលកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ( ខាងកើតហ្វីលីពីន ), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ ការណ៍នេះនឹងធ្វើឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ពីកម្រិតតិចតួចទៅបង្គួរពីថ្ងៃទី១២-១៨កក្កដា លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។ ដូច្នេះក្រសួងក៏បានអំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds