រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតស្អែកនេះ
រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទនៅទីតាំងជួបប្រជុំគណបក្ស និងតាមតម្រាយផ្លូវនានាដែលគណបក្សនយោបាយចំនួនពីរនឹងធ្វើការជួបជុំសមាជិក សមាជិក និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ ចាប់ពីម៉ោង០៦៖០០នាទី ព្រឹករហូតដល់គណបក្សទាំងពីរបញ្ចប់ការដង្ហែក្បួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕