មន្រ្តីជំនាញបង្ក្រាបករណីលួចដឹកទារស់៦ពាន់ក្បាលឆ្លងដែនពីវៀតណាមចូលមកកម្ពុជា
កាលពីថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្ក្រាបបទល្មើសបានចំនួន០២ករណី។
ករណីទី១៖ ឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក HYUNDAI ពណ៌សជាប្រភេទរថយន្តដឹកទំនិញចំណុះ២,៥តោន ពាក់ស្លាកលេខបន្ទាយមានជ័យ ៣A-១៧៣៧ ដឹកសត្វទារស់ចំនួន ៣,០០០ក្បាល ដោយទារស់ខាងលើនោះ នាំចូលមកពីប្រទេសវៀតណាម តាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តបន្ទាយមានជ័យ ក្រុមការងារបានឃាត់ចាប់នៅលើផ្លូវជាតិត្រង់ចំណុចភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
ករណីទី២៖ ឃាត់ចាប់រថយន្តចំនួន០១គ្រឿង ម៉ាក HYUNDAIពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២,៥តោន ពាក់ស្លាកលេខភ្នំពេញ ៣G-១០០៦ ដឹកសត្វទារស់ចំនួន ៣,០០០ក្បាល ដោយទារស់ខាងលើនោះនាំចូលមកពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តកណ្ដាល ក្រុមការងារបានឃាត់ចាប់នៅត្រង់ចំណុចភូមិស្នោ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចនេះក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានសត្វទារស់សរុបចំនួន ៦ ០០០គ្រាប់ និងរថយន្តចំនួន០២គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕