បញ្ជូនខ្លួនជនជាតិថៃ៧នាក់ទៅតុលាការពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី០៦ ខែក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿង ញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០៧នាក់ មានស្រី០១នាក់ រួមទាំងវត្ថុតាង និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី ។
យោងតាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងផែនការងារប្រឆាំង បទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១១ព្រឹក ក្រោយពីមានករណីផ្ទុះអាវុធមួយកន្លែងស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវជុំវិញករណីផ្ទុះអាវុធនេះ ។
ក្រោយពីចុះស្រាវជ្រាវកំណត់បានមុខសញ្ញា និងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តមកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃប្រុស ស្រី ចំនួន០៧ នាក់មានឈ្មោះ៖១.ឈ្មោះ គីតធីជុង ស៊ុមប៊ុត ភេទប្រុស អាយុ២៣ឆ្នាំ។ ២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុស អាយុ២៦ឆ្នាំ។ ៣. ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រា ថុលណាកុល ភេទប្រុស អាយុ២៧ឆ្នាំ។ ៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុស អាយុ២៣ឆ្នាំ។ ៥.ឈ្មោះ ភិរ៉ាផាត់ សៀកសាត ភេទបុរសអាយ២០ឆ្នាំ។ ៦. ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុស អាយុ៣០ឆ្នាំនិង៧. ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រីអាយុ២៧ឆ្នាំ ។
លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានបន្តថា៖ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានឆែក ឆេររកឃើញវត្ថុតាង មាន៖ ១-ថ្នាំគ្រាប់ពណ៌ខ្មៅមានរូបចតុកោណកែង សង្ស័យជាសារធាតុ ញៀន ញៀនចំនួន១៣គ្រាប់ទម្ងន់៥.៥៩ក្រាមថ្លឺងថ្នាំសុទ្ធ។ ២-ថ្នាំគ្រាប់ពណ៌បៃតងមានរូបចតុកោណកែងសង្ស័យជាសារធាតុញៀនញៀនចំនួន០៨គ្រាប់ទម្ងន់៣.៤៤ក្រាមថ្លឺងថ្នាំសុទ្ធ។ ៣-ថ្នាំគ្រាប់ពណ៌ស្វាយមានអក្ស(RR)សង្ស័យជាសារធាតុញៀនញៀនចំនួន២០គ្រាប់ទម្ងន់៦.២ក្រាមថ្លឺងថ្នាំសុទ្ធ។៤-ថ្នាំគ្រាប់ ពណ៌ទឹកដោះគោ មានអក្សរ( DIOR) សង្ស័យជាសារធាតុញៀនញៀនចំនួន៤៩គ្រាប់ទម្ងន់១៦.១៧ ក្រាមថ្លឺងថ្នាំសុទ្ធ។៥-ថ្នាំគ្រាប់ពណ៌បៃតង មានអក្សរ(FRIMIN5) ជាសារធាតុញៀនញៀនចំនួន ០៥បន្ទះ។៦-ថ្នាំគ្រាប់ពណ៌ក្រហមមានអ្សរ(FRIMIN5) សង្ស័យជាសារធាតុញៀនញៀនចំនួន ១៥បន្ទះ។៧-សង្ស័យជាសារធាតុញៀនញៀនចំនួន០៣ថង់ទម្ងន់៣.៨២ក្រាមថ្លឹងទាំងសំបក។៨-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០៥គ្រឿង។៩-ម្សៅហ្មត់សថ្លា សង្ស័យជាសារធាតុញៀនញៀនចំនួន២៥កូនថង់ ទម្ងន់១២៣.៣១ក្រាមថ្លឺងថ្នាំសុទ្ធ។១០-ថ្នាំគ្រាប់ពណ៌ការ៉ុត មានអគ្សរ WY ចំនួន២៥ថង់ ស្មើ៤៤០គ្រាប់ ទម្ងន់៣៩.៦០ក្រាមថ្លឺងថ្នាំសុទ្ធ។១១-ថ្នាំគ្រាប់ពណ៌ក្រហម មានអគ្សរ WY ចំនួន០៥ថង់ ស្មើ ៥០គ្រាប់ ៤.៥០ក្រាមថ្លឺងថ្នាំសុទ្ធ។១២-កាំភ្លើងខ្លី០២ដើម បង់០២ គ្រាប់២២គ្រាប់។១៣-សៀវភៅប៉ាស្ព័រចំនួន ០៤ក្បាល។១៤-អត្តសញ្ញាណប័ណ្ណជនជាតិថៃចំនួន០៣សន្លឹក។១៥-ដបទឹកថ្នាំមានអក្សរ(ALLERGIN) ចំនួន៥២ដប,១៦/-ទូរសព្ធដៃ០១គ្រឿង ៕