ភ្លៀងធំនៅក្រុងភ្នំពេញថ្ងៃនេះកម្ពស់ទឹកឡើងខ្ពស់ខ្លាំងមិនធ្លាប់មានដល់ទៅ១៥៣មីលីម៉ែត្រ

(ភ្នំពេញ)៖ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់១៥៣មីលីម៉ែត្រ(វាស់នៅស្ថានីយ៍បឹងត្របែក)។ នេះជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅក្នុងខណ្ឌចំនួន៥ នៃតំបន់កណ្តាលរាជធានីភ្នំពេញ មានដូចជា៖ ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមការបញ្ជាក់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។

មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា ខាងមន្ទីរបានសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានព្យាយាមបូមទឹករំដោះចេញ ប្រកបដោយប្រសិទ្ធិភាព ខណៈកំណើន៣ដងនៃការបូមទឹកថ្មីនៃស្ថានីយ៍បូមទឹកទាំង១៤កន្លែង បានធ្វើឱ្យទឹកកំពុងស្រកយ៉ាងលឿន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds